Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​រ៉ុង ឈុន ក៏​ចេះ​ឈឺចាប់​ដែរ នៅពេល​ក្រសួង​អប់រំ បណ្តេញ​កូនចៅ​ខ្លួន​១០​នាក់​ចេញពី​ក្របខ័ណ្ឌ​

​ភ្នំពេញ ​៖ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដែលមាន​លោក​រ៉ុង ឈុន ជា​ក្បាលម៉ាស៊ីន បានប្រកាស​តវ៉ា​យ៉ាង​ក្តៅគគុក​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ថា​នឹង​ទៅ​ដាក់​ពាក្យបណ្ដឹង នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្ដឹង​លោក​ហង់ ជួន ណា​រ៉ុ​ន ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា ដែល​ហ៊ាន​កាត់​បក្ខពួក​ខ្លួន​ចំនួន​១០​នាក់ ចេញពី​ក្របខ័ណ្ឌ​ក្រសួង​អប់រំ​។​

​នៅ​ថ្ងៃទី​១៥​ខែមករា​នេះ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ សេចក្ដីប្រកាស​ព័ត៌មាន​មួយ ដោយ​ជម្រាបជូន​ភ្នាក់ងារ ស្ថានទូត អង្គការ​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​ជាតិ អន្តរជាតិ​ជ្រាបថា​ ៖ នៅ​ថ្ងៃទី​16 ខែមករា ឆ្នាំ​2019 វេលា​ម៉ោង​9​ព្រឹក លោកគ្រូ​អ្នកគ្រូ​ជាង​10​នាក់ ដែល​ត្រូវបាន​ក្រសួង​អប់រំ លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ នឹង​ទៅ​ដាក់ពាក្យ​បណ្ដឹង នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្ដឹង​លោក​ហង់ ជួន ណា​រ៉ុ​ន ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា បន្ទាប់ពី​ដាក់ពាក្យ​បណ្ដឹង​រួច ក្រុម​គ្រូបង្រៀន នឹងធ្វើ​សន្និសីទកាសែត នៅខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ​។​

​ជាមួយគ្នា​នោះដែរ មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ បាន​ចូល​ខំ​មិន​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់លោក​រ៉ុង ឈុន ថា នេះ​ប្រហែលជា​បាបកម្ម តាម​ទាន់​មាន​ពិតមែន ហើយ​នៅលើ​លោក​នេះ ព្រោះ​វា​បាបកម្ម​ខាំ​លើ​លោក​វិញ​ហើយ ។ លោក​នៅចាំ​ទេ កាលពី​ប៉ុន្មាន​ឆ្នាំមុន លោក​និង​បក្ខពួក បានធ្វើ​ឲ្យ​គ្រូ​ម្នាក់ បាត់បង់​តំណែង​ជា​គ្រូបង្រៀន ប៉ុន្តែ​ឥឡូវ​ដល់​ក្រសួង​អប់រំ ដកតំណែង​កូនចៅ​របស់លោក​វិញ លោក​ចេះ​ឈឺចាប់​ដែរ ហា​ហាស អស្ចារ្យ​លោក រ៉ុង ឈុន ៗ​ៗ​ៗ​ៗ​។ លោក​ក៏មាន​ថ្ងៃ​នេះដែរ ។ យុត្តិធម៌​ពិតជា​មាន​មែន​នៅលើ​លោក​នេះ ៕ ដោយ​ ៖ ​រចនា​

×