ខេត្តស្វាយរៀង ៖ កម្មករកម្មការិនីប្រមាណ២,១៨០នាក់បានលើកគ្នាធ្វើបាតុកម្មតវាទាមទារប្រាក់៥០ភាគរយដោយថៅកែររោងចក្រផលិតស្បែកជើងKINGMAKERSបានប្រកាសព្យូរការងាររយៈពេល១ខែដោយលើកហេតុផលថាគ្មានអ្នកបញ្ជាទិញ។
ករណីផ្ទុះបាតុកម្មនេះកើតឡើងនៅវេលាម៉ោង៧និង០០នាទីព្រឹករហូតមកដល់ម៉ាង១០និង៣០នាទីព្រឹកថ្ងៃទី១៥មករា២០១៩នៅខាងមុខរោងចក្រឃីងម៉េកឃើរ KINGMAKERS ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនស្ថិតនៅភូមិតាពៅសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។
បើតាមការឱ្យដឹងពីសំណាក់លោកអ៊ូសាខឿនអនុប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជាជីវៈខេត្តនិងជាសមជិកអចិន្ត្រៃយ៍នៃគណកម្មាធិការកណ្តាលប្រចាំនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិតបានឲ្យដឹងថា មូលហេតុកម្មករកម្មការនីបាតុកម្ម គឺដោយសារថៅកែររោងចក្រផលិតស្បែកជើងKINGMAKERSប្រកាសសុំព្យូរការងារកម្មកររយៈពេល១ខែមូលហេតុគ្មានអ្នកបញ្ជាទិញ។ ហើយការបាតុកម្មតវ៉ានេះកម្មករកម្មការនីបានទាមទាសុំឲ្យថៅកែរបើកប្រាក់ឲ្យកម្មករកម្មការនីចំនួន៥០ភាគរយឲ្យកម្មករ ក៏ប៉ុន្តែភាគីថៅកែងរោងចក្រមិនយល់ព្រមទើបផ្ទុះការតវាដោយនាំគ្នាធ្វើបាតុកម្មបែបនេះ។ចំពោះព័ត៍មានលំអិតនឹងធ្វើការជំរាបជូននាពេលក្រោយជាបន្តទៀត៕ ដោយ ៖ វ៉ៃគោ