ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងពីតម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តន៍ ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩។
បើតាមក្រសួងពាណិជ្ជកម្ម ថ្លៃល់រាយប្រេងឥន្ធនៈសម្រាប់ចាប់ថ្ងៃទី១៦ដល់ទី៣១ខែមករា ឆ្នាំ២០១៩ សម្រាប់សាំងធម្មតា ៣៣០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត ៣៣០០រៀលក្នុងមួយលីត្រ។ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រសួងមិនមែនជាអ្នកកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាទេ គឺក្រសួងគ្រាន់តែស្រង់តម្លៃឡើងចុះនៃប្រេងតាមទីផ្សារអន្តរជាតិ មកគណនាតាមប្រកាសតែប៉ុណ្ណោះ៕ ដោយ៖បញ្ញាស័ក្តិ