មនុស្សជាច្រើនជួបបញ្ហាស្ត្រេសដោយសារតែពួកគេជួបបញ្ហាជាច្រើន មិនចេះចប់មិនចេះហើយ ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
ភាពតានតឹង (ស្ត្រេស) អាចបណ្តាលឱ្យអ្នកអស់កម្លាំង ឈឺរ៉ាំរ៉ៃ ឆាប់ខឹង ការផ្លាស់ប្តូរចំណង់អាហារ ការបាត់បង់ការចងចាំ។ល។
រោគសញ្ញាទាំងអស់នេះ អាចមានផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំង លើគុណភាពនៃជីវិត និងសុខភាពរបស់អ្នក ហើយទីបំផុត អ្នកអាចគិតខ្លីបានផងដែរ។
គន្លឹះទាំងនេះ អាចដោះស្រាយភាពតានតឹង និងការថប់បារម្ភ ឱ្យមានភាពប្រសើរឡើងដូចជា ៖
– ការផឹកតែ
តែ បានជួយផ្នែកសរសៃប្រសាទ និងធ្វើឱ្យងងុយដេក។ អ្នកអាចញ៉ាំតែមួយពែង ជារៀងរាល់ថ្ងៃ ជាមួយទឹកឃ្មុំ ដែលអាចផ្ដល់សារធាតុចិញ្ចឹមបានយ៉ាងល្អ។
– អ្នកត្រូវចៀសឆ្ងាយពីកាហ្វេ
អ្នកមិនត្រូវទទួលទានជាតិកាហ្វេអ៊ីន ដើម្បីដោះភាពតានតឹងនោះទេ ព្រោះវាបានចូលរួមចំណែកធ្វើឱ្យអ្នក មានអារម្មណ៍ច្របូកច្របល់ និងការប្រែប្រួលអារម្មណ៍។
– ចៀសវាងអាហារកែច្នៃ
អាហារកែច្នៃ អាចបង្កើតឱ្យមានភាពតានតឹង នៅលើប្រព័ន្ធរំលាយអាហារ។ អាហារទាំងនោះរួមមាន ជាតិផ្អែមសិប្បនិម្មិត ភេសជ្ជៈ អាហារចៀន ស្ករ ម្សៅពណ៌ស ។
– ការបរិភោគខ្ញី
នៅពេលអ្នកមានអារម្មណ៍អស់កំលាំង ឬតានតឹង ដែលមកពីការថប់បារម្ភ អ្នកអាចសាកញ៉ាំខ្ញី។ វាអាចធ្វើឱ្យអ្នកមានអាម្មណ៍ថា ធូរស្រាលបាន។
– ការដកដង្ហើម
ការដកដង្ហើម អាចកាត់បន្ថយភាពតានតឹង បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ អ្នកត្រូវចាប់ផ្ដើម ដោយការដកដង្ហើមឲបានជ្រៅៗ ហើយមិនត្រូវគិតពីរឿងអ្វីមួយ ដែលធ្វើឱ្យមានភាពតានតឹង ឬអារម្មណ៍អវិជ្ជមានឡើយ។
– ការធ្វើចលនា
ការធ្វើចលនា អាចធ្វើឱ្យអ្នកបែកញើស និងមានអារម្មណ៍ថា គេងលក់ស្រួលនៅពេលយប់។
ប្រសិនបើអ្នកព្យាយាម បច្ចេកទេសក្នុងការគ្រប់គ្រងស្ត្រេសទាំងនេះហើយ ប៉ុន្តែ វាហាក់ដូចជាមិនត្រូវបានធូរស្បើយ សូមពិចារណាស្វែងរកជំនួយ តាមរយៈការផ្តល់ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យឯកទេសចិត្តវិទ្យា៕ សុភ័ក្ត្រ
ប្រភព៖ health