Wednesday, October 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេត​វិមាន​លុបចោល​សេចក្តីប្រកាស​ចរចា​គ្មាន​ល័ក្ខខ័ណ្ឌ​ជាមួយ​កូរ៉េ​ខាងជើង​

​ក្រោយពេល​ដែល​ប្រមុខ​ការទូត​អាមេរិក Rex Tillerson ប្រកាសថា ក្រុង​វ៉ាស៊ីនតោន ត្រៀម​ចរចា​ឥត​ល័ក្ខខ័ណ្ឌ​ជាមួយ​កូរ៉េ​ខាងជើង ភ្លាមៗ​នោះ​សេត​វិមាន​បាន​បដិសេធ​ចោល​សេចក្តីប្រកាស​នេះ​។​

​​ប្រធានាធិបតី​អាមេរិក ត្រាំ (​ស្តាំ​) និង​ប្រមុខ​ការទូត Rex Tillerson (​ឆ្វេង​)

​លេខាធិការ​សារព័ត៌មាន​របស់​សេត​វិមាន Sarah Sanders ធ្វើការ​អះអាង​អំពី​ទស្សនៈ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចំពោះ​កូរ៉េខាងជើង​គឺ​នៅតែ “​គ្មាន​អ្វី​ប្រែប្រួល​”​។​

​អ្នកស្រី Sanders ពោលថា ៖ “​កូរ៉េខាងជើង​បន្ត​មាន​ទង្វើ​ខ្វះ​សុវត្ថិភាព​ពុំ​ត្រឹមតែ​ចំពោះ​ជប៉ុន ចិន កូរ៉េខាងត្បូង តែ​គឺ​ចំពោះ​ពិភពលោក​ទាំងមូល​។ រាល់​ទង្វើ​ញុះញង់​របស់​កូរ៉េខាងជើង ពុំមាន​ប្រយោជន៍​ដល់​នរណា​ទាំងអស់ ហើយ​ពិត​ណាស់​វា​ក៏​គ្មាន​ប្រយោជន៍​ចំពោះ​កូរ៉េខាងជើង​ខ្លួនឯង​”​។​

​ចំណែក​មេដឹកនាំ​ការទូត​អាមេរិក​វិញ និយាយថា ៖ “​យើងខ្ញុំ​ត្រៀម​ជា​ស្រេច​ដើម្បី​មាន​ជំនួប​ជា​លើកដំបូង​ដោយ​គ្មាន​លក្ខខណ្ឌ​។ ជួប​គ្នា​មុន​សិន​។ យើង​អាច​ពិភាក្សាគ្នា​អំពី​បញ្ហា​ធាតុអាកាស ប្រសិន​បើ​អស់លោក “​កូរ៉េខាងជើង​” ចង់​…​។ ទោះ​យ៉ាងណា​យ៉ាងតិច​បំផុត​គប្បី​អង្គុយ​ចុះ​ទល់មុខ​គ្នា​។ ក្រោយមកទៀត យើង​អាច​ចាប់ផ្តើម​ពង្រៀង​នូវ​វិថី​នាំ​ផ្លូវ​សម្រាប់​អនុវត្ត​”​។​

​ទស្សនៈ​របស់​ប្រមុខ​ការទូត Tillerson ត្រូវបាន​ចាត់ទុក​ថា ដើរ​ផ្ទុយ​ពី​ទស្សនៈ​តាំងពី​មុន​រហូតទល់​ពេល​នេះ​របស់​រដ្ឋការ​អាមេរិក ដែល​ក្រុង​វ៉ាស៊ីនតោន​ដាក់​ល័ក្ខខ័ណ្ឌ​សម្រាប់​ការចរចា គឺ​កូរ៉េខាងជើង​ត្រូវ​ផ្អាក​ការសាកល្បង​កាំជ្រួច នុយក្លេអ៊ែ​រ និង​បង្ហាញ​សុ​ឆន្ទៈ​រំសាយ​នុយក្លេអ៊ែរ​។ ប៉ុន្តែ​ប្រមុខ​ការទូត​លើកឡើងថា “​ទស្សនៈ​បែបនេះ​មិន​ប្រាកដ​និយម​”​។​

​ទស្សនៈ​ផ្ទុយគ្នា​ខាងលើ​នាំឲ្យ​មាន​ពាក្យ​ចរចាមអារាម​ពីការ​ខ្វែងគំនិត​គ្នា​រវាង​ប្រធានាធិបតី​ត្រាំ និង​ប្រមុខ​ការទូត Tillerson ហើយ​ប្រព័ន្ធ​ព័ត៌មាន​បាន​លើក​ឡើង​មុន​នេះ​ថា លោក​ត្រាំ នឹង​ដកហូត​តួនាទី​រដ្ឋមន្ត្រី​ការបទេស​ពី​លោក Tillerson ហើយ​ជំនួស​ដោយ​នាយក CIA ។ ទោះ​យ៉ាងណា​ទាំង​សេត​វិមាន និង​លោក​ត្រាំ បាន​បដិសេធ​ចោល​ព័ត៌មាន​ខាងលើ​៕ សូ​យ​ន​

×