Wednesday, October 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីបាញ់ប្រហារគ្នាទ្រង់ទ្រាយធំ កងកម្លាំងនគរបាលស្រុកពញាឮចេញប្រតិបត្តិការបង្រ្កាបករណីចាប់ជំរិត ឃាត់ខ្លួនបានចំនួន៧នាក់

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា កងកម្លាំងនគរបាលស្រុកពញាឮចេញប្រតិបត្តិការបង្រ្កាបករណីចាប់ជំរិត ឃាត់ខ្លួនបានចំនួន៧នាក់។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញបានស្រាវជ្រាវករណីខាងលើទទួលបានលទ្ធផលដូចខាងក្រោម៖នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៥ និង ៣៦នាទី លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានទទួលព័ត៌មានតាមរយៈលេខ ទូរសព្ទ័ 010 586 948 ជាអធិការរងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ថា មានករណីចាប់ជំរិតមនុស្សនៅចំណុចក្បែរ អាហារដ្ឋាន យីហោ ជំនោជើងភ្នំឧដុង្គ ក្នុងភូមិសាស្រ្តភូមិចេតិយថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម លោកអធិការ បានបញ្ជាអោយកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងតាមបណ្តាប៉ុស្តិ៍ ចុះទៅពិនិត្យទីតាំងកើតហេតុខាងលើ បានឃើញរថយន្តចំនួន០២គ្រឿង ម៉ាក ALPHARD ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 2AX-9081 ០១គ្រឿង និង ម៉ាក ALPHARD ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BZ-7571 ០១គ្រឿង កំពុងឈប់ចតនៅក្នុងឃ្លាំងទុកចោល ក្បែរផ្លូវជាតិលេខ៥ និងបានឃើញមនុស្សរត់ចេញពីក្នុងរថយន្ត ចំនួន០៣នាក់ រត់សំដៅទៅវាលស្រែខាងត្បូងកន្លែងកើតហេតុ បន្ទាប់មកកម្លាំងយើងបានចូលទៅពិនិត្យក្នុងរថយន្ត បានឃើញជនរងគ្រោះចំនួន ០២នាក់៖
១-ឈ្មោះ នូ នុងគ័ង ភេទប្រុស ជនជាតិចិន
បច្ចុប្បន្នស្នាក់នៅក្នុង កាស៊ីណូលីម៉ាកាវ ខេត្តស្វាយរៀង ( កំពង់អង្គុយក្នុងឡាន ពណ៌ស ស្ថានភាព ដៃជាប់ខ្នោះ ចងភ្ជាប់និងដៃកាន់ក្នុងឡាន និងជើងទាំង០២ជាប់ចំណង)
២-ឈ្មោះ ម៉ៅ ភក្តី ហៅ ភក្រ័ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបើកបរ មានទីលំនៅភូមិ ស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុក កៀនស្វាយ ខេត្តកណ្តាល ( អង្គុយក្នុងរថយន្តក្នុងស្ថានភាព ដៃជាប់ខ្នោះ)
ក្នុងពេលនោះ កម្លាំងពាក់ព័ន្ធមួយចំនួន បានតាមស្វែងរកជនសង្ស័យ បន្ទាប់មកម្លាំងជំនាញនិងកម្លាំងប៉ុស្តិបានឃាត់ខ្លួនជនសង្ស័យ ដែលបានរត់ចេញពីរថយន្ត បានចំនួន ០៣នាក់ រួមមាន៖
១- ឈ្មោះ AMANBEK ZHAIDER ភេទប្រុស ជនជាតិ KAZAKHSTAN
២-ឈ្មោះ MUZBOLAT ភេទប្រុស ឆ្នាំ ជនជាតិ KAZAKHSTAN
៣-ឈ្មោះ AMAN SYRLYBAY ភេទប្រុស KAZAKHSTAN
សូមបញ្ជាក់ ចំពោះប្រតិបត្តិការនេះកម្លាំងពាក់ព័ន្ធបានបាញ់គំរាមទៅលើជនសង្ស័យមិនឱ្យរត់ ចំណែកជនសង្ស័យពុំមានអាវុធបាញ់មកលើកងកម្លាំងវិញនោះទេ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ កម្លាំងជំនាញកំពុងបន្តអនុវត្តតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×