Wednesday, October 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ.ជ.ប បិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញ ពីបញ្ជីបោះឆ្នោត នៅតាមឃុំ សង្កាត់ទូទាំងប្រទេស

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមរយៈក្រុមប្រឹក្សាឃុំ សង្កាត់នៅទូទាំងប្រទេស បានធ្វើការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និង បញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ និង នៅទីតាំងណាមួយក្នុងឃុំ សង្កាត់។

ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពី បញ្ជីបោះឆ្នោត មានគោលបំណងអញ្ជើញប្រជាពលរដ្ឋឱ្យទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យ ផ្សេងៗរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត។

យោងតាមបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រចាំឆ្នាំ ជនណាក៏ដោយមានសិទ្ធិប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ជាលាយលក្ខណ៍អក្សរទាក់ទងនឹងបញ្ជី- បោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ទៅក្រុមប្រឹក្សា ឃុំ សង្កាត់ ក្នុងរយៈពេល ៥ ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយ (ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ជាថ្ងៃ ចុងក្រោយ)។

ពាក្យបណ្តឹងតវ៉ា អាចធ្វើឡើងអំពីការបាត់ឈ្មោះរបស់អ្នកបោះឆ្នោត ឬមានឈ្មោះក្នុង បញ្ជីបោះឆ្នោតដំបូង ប៉ុន្តែឈ្មោះរបស់សាមីខ្លួន និងទិន្នន័យពាក់ព័ន្ធ ត្រូវបានកត់ត្រាមិន ត្រឹមត្រូវ ឬការស្រង់ឈ្មោះរបស់សាមីខ្លួនដាក់ទៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹង ត្រូវលុបចេញពីបញ្ជីបោះឆ្នោត មានភាពមិនត្រឹមត្រូវ។

ពាក្យបណ្តឹងជំទាស់ អាចធ្វើឡើងចំពោះបុគ្គលណាម្នាក់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត- ដំបូង ប៉ុន្តែជននោះមិនមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឬ ចំពោះជនណាម្នាក់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតច្រើនជាងមួយកន្លែងទៅប

សូមបញ្ជាក់ជូនថា បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះ ឈ្មោះអ្នកបោះឆ្នោតដែរនិងយក្សលុបចេញ ពីបញ្ជីបោះឆ្នោត ក៏មានបង្ហោះផ្សាយនៅលើគេហទំព័រ voterlist.nec.gov.kh និងកម្មវិធីទូរសព្ទដៃ (Apo NEC KH ផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×