អ្នកអភិរក្សល្បីៗលើលោកប្រមាណ១៧នាក់ បានបង្ហាញភស្តុតាងអំពីដំណើរឆ្ពោះទៅរកការជិតផុតពូជនៃអំបូរខ្លារខិន។
ក្រសួងបរិស្ថានបានផ្សាយនៅថ្ងៃពុធនេះថា ថាក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមដែលតាមដានយ៉ាងស្អិតលើការវិវឌ្ឍនៃអំបូរខ្លារខិន បានអំពាវនាវឱ្យអង្គការអន្តរជាតិខាងអភិរក្សធនធានធម្មជាតិដាក់បញ្ចូលសត្វខ្លារខិនចូលក្នុងបញ្ជីសត្វដែលងាយរងគ្រោះខណៈដែលចំនួនរបស់វាបានធ្លាក់ចុះខ្លាំងគួរឱ្យកត់សំគាល់។
តាមរយៈការណ៍ក្រុមស្រាវជ្រាវ ខ្លារខិននៅអាហ្វ្រិកខាងត្បូងដែលជាកន្លែងសម្បូរជាងគេបង្អស់ នៅសល់តែជាង៦៨០០ក្បាល ស្របពេលដែលចំនួននៅតំបន់ស្នូលមានត្រឹមតែ៣៥៧៧ក្បាលតែប៉ុណ្ណោះ ខណៈដែលចំនួនធ្លាប់មានទៅដល់រាប់លានក្បាល ហើយចំនួននេះបានធ្លាក់ចុះជាងពាក់កណ្តាលដែលគេធ្លាប់បានវាយតម្លៃកាលពីខែវិច្ឆិកាឆ្នាំ២០១៦។
មានមូលហេតុមួយចំនួនដែលអ្នកវិទ្យាសាស្ត្របានបញ្ជាក់នោះគឺ ការរានព្រៃធ្វើកសិកម្ម និងការកើនឡើងនៃការបរបាញ់ដែលធ្វើឱ្យចំនួនសត្វខ្លារខិនទាំងនោះ បានធ្លាក់ចុះជាអតិបរមាមិនធ្លាប់មានបែបនេះ៕ ដោយ៖បញ្ញាស័ក្តិ