BBC បានចុះផ្សាយព័ត៌មាន ឲ្យដឹងថាលោក Satoru Ansaki បានអញ្ជើញមនុស្សប្រមាណ ១.០០០នាក់ ដែលជាមិត្តភក្តិ មិត្តរួមថ្នាក់ចាស់ ដៃគូរកស៊ី ព្រមទាំងបុគ្គលិក មកចូលរួមពិធីជប់លៀង “ចុងជីវិត” នៅសណ្ឋាគារ Tokyo កាលពីថ្ងៃទី ១១/១២។
ទីកន្លែងប្រារព្ធពិធីជប់លៀង ត្រូវបានតុបតែងដោយរូបភាពអនុស្សាវរីយ៍ពីឆាកជីវិតរបស់លោក។ លោកនៅបានអញ្ជើញក្រុមរបាំមកសម្តែងក្បាច់រាំ នៅស្រុកកំណើតរបស់លោក -Tokushima។ តាមប្រពៃណីជប៉ុន លោក Anzaki បានប្រឹងប្រែងចាប់ដៃមនុស្សជាច្រើននាក់ ដើម្បីសម្តែងការអរគុណ គោរពដល់ពួកគេ។
អតីតប្រធានក្រុមហ៊ុន វ័យ៨០ឆ្នាំ របស់ផលិតកម្មគ្រឿងម៉ាស៊ីនល្បីល្បាញ Komatsu ត្រូវបានវិនិច្ឆ័យថា មានជំងឺមហារីកប្រមាត់ តាំងពីខែតុលា កន្លងមក។
លោកថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពីពិធីជប់លៀងថា “ខ្ញុំពិតជារីករាយដែលអាចនិយាយ “អរគុណ” ទៅកាន់មនុស្ស ដែលខ្ញុំបានជួបក្នុងជីវិត។ ព្រោះតែចង់រស់ឲ្យអស់ចិត្តនៅវេលាសេសសល់ ទើបខ្ញុំសម្រេចចិត្តពុំព្យាបាលដោយគីមី ព្រោះវានឹងមានប្រតិកម្មបន្ទាប់បន្សំ” លោកពោលបន្ថែម ៖ “ខ្ញុំបានទទួលនូវអ្វីៗនៃឆាកជីវិតរបស់ខ្ញុំ។ ខ្ញុំគិតថា ភាពអស់សង្ឃឹម ពុំមានក្នុងបុគ្គលិកលក្ខណៈរបស់ខ្ញុំទេ។ ខ្ញុំចង់ប្រើប្រាស់សំណល់ជីវិតចុងក្រោយ ហើយត្រូវបានដាក់ក្នុងម្ឈូសជាមួយអារម្មណ៍ថា “ជីវិតរបស់ខ្ញុំពិតជារីករាយណាស់!”។
អតីតបុគ្គលិកម្នាក់ពោលថា ៖ “នេះជាពិធីជប់លៀងមួយសប្បាយ ខ្ញុំក៏កំពុងមានជំងឺ ទើបរឿងនេះ បណ្តាលឲ្យខ្ញុំនឹកគិតពីពេលវេលាដែលនៅសេសសល់ តើខ្ញុំត្រូវរស់យ៉ាងណា!”៕ ចន្ទ្រា