Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អត្ថប្រយោជន៍​របស់​ផ្លែ​ខ្នុរ​ចំពោះ​សម្រស់​

​ខ្នុរ​ជា​ផ្លែឈើ​ដ៏​ពេញនិយម​សម្រាប់​ប្រជាជន​ខ្មែរ ដោយសារ​តែ​វា​មាន​រស់ជាតិ​ផ្អែម​ឆ្ងាញ់​។ ខ្នុរ​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​សុខភាព លើសពីនេះទៅទៀត វា​ក៏​ផ្តល់​ប្រយោជន៍​ច្រើន​ផង​ដែរ ចំពោះ​សម្រស់​។​

​ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​របស់​វា​ចំពោះ​សម្រស់ ​៖

​ខ្នុរ ជួយ​ដោះស្រាយ​បញ្ហា​មុន​

​ប្រសិនបើ​អ្នក កំពុង​ជួប​បញ្ហា មុខ​ឡើង​មុន នោះ​ខ្នុរ ជា​ដំណោះស្រាយ សម្រាប់​អ្នក​ហើយ​។ ចូរ​យក​សាច់​ផ្លែ​ខ្នុរ ស្រស់​ទៅ​កិន​ឲ្យ​ម៉ត់ រួច​យក​មក​លាប​លើ​មុខ ដោយ​ម៉ាស្សា​ថ្នមៗ​។ ទុក​វា​ចោល ១៥ នាទី ទើប​លាង​ទឹក​ចេញ ឲ្យបាន​ស្អាតល្អ​។​

ខ្នុរ ជួយ​ស្បែក​ដែល​ស្ងួត​

​ដើម្បី​ការពារ​ស្បែក ពី​ការ​របក ប្រេះ ឬ​ស្ងួត​ខ្លាំងពេក អ្នក​អាច​ម៉ាស្សា​មុខ​ថ្នមៗ ជាមួយ​នឹង​ទឹក​ផ្លែ​ខ្នុរ​។ អ្នក​គួរតែ​ទុក​វា ឲ្យ​ជោគ​លើ​មុខ​យូរ​បន្តិច​។ បន្ទាប់មក លាង​សម្អាត​មុខ ដោយ​ទឹក​ផ្កាកូឡាប​។​

​ខ្នុរ ជួយ​ការពារ​ភាព​ជ្រីវជ្រួញ​

​ភាព​ជ្រីវជ្រួញ ធ្វើឲ្យ​អ្នក​ឆាប់​ចាស់ ហើយ​មុខ​ឡើង​គ្រើម​។ ដើម្បី​ការពារ​បញ្ហា​នេះ អ្នក​គួរតែ​យក​សាច់​ខ្នុរ កិន​ឲ្យ​ម៉ត់​ល្អ រួច​ម៉ាស្សា​ថ្ម​មៗ នៅ​លើ​មុខ​។ ទុក​វា​ចោល ១០ នាទី ចាំ​លាង​ទឹក​ចេញ​។​

ខ្នុរ បំបាត់​អាចម៍រុយ​

​ចូរ​កិន​សាច់​ផ្លែ​ខ្នុរលាយ​ជា​មួយ​គ្រាប់​របស់​វា រួច​យក​ទៅ​លាប​លើ​មុខ នោះ​វា​ប្រាកដជា ជួយ​កាត់បន្ថយ អាចម៍រុយ​បាន​ខ្លះ ជា​មិនខានឡើយ​។​

ខ្នុរ ជួយ​បំបាត់​ស្នាម ឬ​សម្លាក​

​ស្នាម ឬ​សម្លាក អាច​បំបាត់​បាន ដោយ​ការប្រើ​សាច់​ខ្នុរ​។ ចូរ​ប្រើ​ម្សៅ​ផ្លែ​ខ្នុរ លាយ​ជាមួយ​ទឹកឃ្មុំ ដើម្បី​យក​ទៅ​លាប លើ​កន្លែង​ដែល​មាន​បញ្ហា​៕ សុភ័ក្ត្រ

​ប្រភព​៖ health​

×