Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ពេល​អ្នក​គេង​លក់​ស្កប់ស្កល់ អ្នក​នឹង​ទទួលបាន​អត្ថប្រយោជន៍​ទាំងនេះ​

​ការ​គេង​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់​ចំពោះ​សុខភាព ព្រោះ​វា​ធ្វើឲ្យ​រាងកា​យមាន​កម្លាំង​សម្រាប់ធ្វើ​ការ​ថ្ងៃ​បន្ទាប់​។ ជាធម្មតា មនុស្សពេញវ័យ​ត្រូវកា​រគេង​ពី ៧ ទៅ​៩​ម៉ោង​ក្នុង​មួយ​យប់​។​

​ខាងក្រោម​នេះ គឺជា​អត្ថប្រយោជន៍​នៃ​ការ​គេង​លក់​ស្កប់ស្កល់ ​៖

បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​

​បើសិន​ជា​អ្នក​គេង​មិនបាន​ឆ្អែត អ្នកនឹង​យល់ថា​ខ្លួនឯង​ងាយ​នឹង​ឆ្លង​ជំងឺ​ផ្តាសាយ​ណាស់​។ នេះ​ដោយសារ​តែ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​។ ការ​គេង​ក្នុង​កម្រិត​ដែល​គ្រប់គ្រាន់ និង​ស្កប់ស្កល់​ទៀត នឹង​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​មាន​សុខភាព​ល្អ និង​មិន​ងាយ​ឆ្លង​ជំងឺ​អ្វី​ច្រើនដែរ​ ។

បង្កើន​ការចងចាំ​

​ហេតុផល​មួយ​ផ្សេង​ទៀត​ដែល​យើង​ត្រូវកា​រគេង​នោះ​គឺថា វា​ជួយ​ដល់​ការបង្កើន​ការចងចាំ​មនុស្ស​យើង​។ នៅពេល​គេង​មិន​បាន​ឆ្អែត ការចងចាំ​នឹងរង​ការប៉ះពាល់​។ រឿង​នេះ​អាច​នឹង​ធ្ងន់ធ្ងរ​ទៅៗ​នៅពេល​កម្រិត​នៃ​ភាព​ស្ត្រេ​ស​របស់​យើង​កើនឡើង​ដោយសារតែ​ការ​កើន​ឡើង​របស់​សារធាតុ Cortisol ក្នុង​ពេល​ស្ត្រេ​ស​។​

ច្រោះ​ជាតិពុល​ក្នុង​ខ្លួន​

​អ្នក​ប្រហែលជា​មិន​បានដឹង​រឿង​នេះ​ទេ ប៉ុន្តែ​ខួរក្បាល​របស់​មនុស្ស​យើង​ត្រូវកា​រគេង​ដើម្បី​ចូលរួម​ក្នុងការ​ច្រោះ​ជាតិពុល​ពី​ក្នុង​ខ្លួន​។ ជាតិពុល​អាច​នឹង​ប្រមូលផ្តុំ​ច្រើន​ជាមួយនឹង​ប្រតិកម្ម​គីមី​ជាច្រើន​ដែល​កើតឡើង​ក្នុង​ខួរក្បាល ដូច្នេះ​វា​នឹង​បញ្ចេញ​ពី​ក្នុង​ខ្លួន​វិញ​នៅ​ពេល​គេង​លក់​ស្រួល​។ សារធាតុ Glutathione ដែល​ជា​អង់​ទី​អុក​ស៊ី​ដង់នោះ ត្រូវបាន​ផលិតឡើង​ក្នុង​ថ្លើម ហើយក៏​ជា​តម្រូវការ​សម្រាប់​ការពារ​ពី​ជំងឺ​រ៉ាំរ៉ៃ​ដែរ​។ នៅពេល​យើង​គេង​មិនបាន​គ្រប់ រាងកាយ​នឹង​មិន​អាច​ផលិត​អង់​ទី​អុកស៊ី​ដង់​នេះ​បាន​គ្រប់គ្រាន់​ឡើយ។​

​គ្រប់គ្រង​ទម្ងន់​

​នៅ​ពេល​អ្នក​គេង​បាន​គ្រប់គ្រាន់ អ្នក​នឹង​មិន​ងាយ​ឡើង​ទម្ងន់​ឡើយ ដោយសារ​តែ​អ័រម៉ូន Ghrelin និង Leptin ជា​អ្នកគ្រប់គ្រង​ការ​ឃ្លាន​អាហារ​នោះ មាន​តុល្យភាព​។ នៅពេល​ដែល​គេង​មិន​បាន​គ្រប់គ្រាន់ រាងកាយ​នឹង​ងាយ​ឃ្លាន​អាហារ​ណាស់​ដើម្បី​អាច​ជួសជុល​អ្វី​ដែល​ខ្វះខាត​។ ជា​អ​កុសល្យ រឿង​នេះ​ងាយ​នឹង​ធ្វើឲ្យ​អ្នក​ញ៉ាំ​ច្រើន​ខុស​ពី​ធម្មតា​រហូត​ដល់​ឡើង​ទម្ងន់​។​

សម្រួល​ដល់​អ័រម៉ូន​

​ហេតុផល​មួយ​ដែល​អ្នកត្រូវការ​គេង​ឲ្យបាន​ស្កប់ស្កល់​គឺ វា​ជួយ​ដល់​ការផលិត​របស់​អ័រម៉ូន​។ នៅ​ពេល​អ្នក​មិន​បាន​គេង វា​នឹង​មាន​ការថយចុះ​របស់​អ័រម៉ូន​លូតលាស់​ដែល​រាងកាយ​ត្រូវការ​ដើម្បី​ជួយ​ដល់​ការលូតលាស់​នានា ហើយ​វា​ក៏​ជា​ហេតុផល​ដែល​ធ្វើឲ្យ​របួស​នានា​ក្នុង​ខ្លួនក្រ​ជា​ដែរ​៕ សុភ័ក្ត្រ

​ប្រភព​៖ health​

×