ឆ្នាំជូត ៖ រាសីឡើងខ្ពស់។ ការងារអំណោយផលល្អបំផុត គ្រប់យ៉ាងសុទ្ធតែសម្រេចជោគជ័យ មានថែមឱកាសល្អសម្រាប់ការរីកចម្រើនទៅថ្ងៃមុខ។ នឹងមានអ្នកជួយទំនុកបម្រុងដើមទុន វិនិយោគសម្រេចបានប្រសិទ្ធភាពខ្ពស់។ មនោសញ្ចេតនា អ្នកនៅលីវនឹងបានស្គាល់មិត្តភក្តិថ្មី អាចស្វែងយល់ចិត្តគ្នា។ ទិសល្អទិសខាងលិច តំណមទិសខាងកើត។ ពណ៌គាប់ប្រសើរ ពណ៌ស។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំឆ្លូវ ៖ រាសីល្អមធ្យម។ ក្នុងការងារជួនកាលមិនត្រូវម៉ឺងម៉ាត់ពេក ព្រោះនឹងធ្វើនឹងធ្វើឲ្យបាត់ឱកាសអះអាងខ្លួន។ អ្នកធ្វើជំនួញលក់ដូរ នឹងជាថ្ងៃដ៏ល្អមួយសម្រាប់រកចំណូលយ៉ាងគាប់ចិត្ត។ មនោញ្ចេតនា ៖ ត្រូវមានម្នាក់ជាអ្នកហ៊ានផ្តួចផ្តើមមុន ទើបទំនាក់ទំនងវិវត្តន៍ទៅមុខ។ ទិសល្អទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌
គាប់ប្រសើរ ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ រាសីស្រុតចុះ។ ការងារឈានចូលដំណាក់កាលមិនស្ថិរភាព, ទោះបីមានឱកាស តែពិតឬក្លែងក្លាយពិបាកកំណត់ ដូច្នេះត្រូវប្រយ័ត្នប្រយែង។ ពេលទំនេរគួរអានបន្ថែមចំណេះដឹងអំពីហិរញ្ញវត្ថុ នឹងជួយជាប្រយោជន៍ដល់ការងារ។ មនោសញ្ចេតនាអ្នកទាំង២ ពិបាកស្រុះចិត្តគំនិតគ្នា ហេតុនេះងាយកើតរឿងឈ្លោះប្រកែក។ ទិសល្អទិសខាងត្បូង តំណមទិសខាងលិច ។ ពណគាប់ប្រសើរ ពណ៌លឿង។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំថោះ ៖ រាសីស្រុតចុះ។ ការងារមានកត្តាអស្ថិរភាពជាច្រើន ត្រូវត្រៀមស្មារតីទប់ទល់។ ថ្ងៃនេះពុំសមស្របសម្រាប់វិនិយោគ កុំដោយសារតែផលចំណេញចំពោះមុខដោយអាចត្រូវសងតម្លៃខ្ពស់។ មនោសញ្ចេតនា ពាក្យសម្តីដោយអចេតនារបស់អ្នក ជួនកាលគឺជាអាវុធចាក់ទម្លុះបេះដូងគូស្នេហ៍។ ទិសល្អទិសពាយ័ព្យ តំណម
ទិសឦសាន។ ពណ៌គាប់ប្រសើរ ពណ៌ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំរោង ៖ រាសីឡើងខ្ពស់។ អាស្រ័យដោយមានទំនាក់ទំនងយ៉ាងល្អជាមួយថ្នាក់លើ និងអ្នករួមការងារ ហេតុនេះការលំបាកគ្រប់យ៉ាងសុទ្ធតែមានអ្នកជួយជ្រោមជ្រែង។ អ្នកមានការព្យាករណ៍ត្រូវអំពីទីផ្សារ ហេតុនេះមានឱកាសល្អដើម្បីវិនិយោគ។ មនោសញ្ចេតនា អ្នកនៅលីវអាចជួបនឹងមនុស្សដែលខ្លួនពេញចិត្ត ចូរព្យាយាមទៅក្បែរទំនាក់ទំនង។ ទិសល្អទិសខាងជើង តំណមទិសនិរតី។ ពណ៌គាប់ប្រសើរ ពណ៌ស។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំម្សាញ់ ៖ រាសីឡើងខ្ពស់។ ការងារមានជំហានឈានឡើងខ្ពស់ ចូរខិតខំសាងទំនាក់ទំនងឲ្យបានល្អ នឹងមានប្រយោជន៍សម្រាប់ខ្លួនឯង។ អាស្រ័យដោយការងារអំណោយផលល្អ ហេតុនេះប្រភពចំណូលសំខាន់រក្សាបានស្ថិរភាព និងមានទិសកើនឡើង។ មនោសញ្ចេតនា ៖ ការយកចិត្តទុកដាក់ថែទាំរបស់គូស្នេហ៍ជួយអ្នកមាន
ថាមពលបន្ថែម ដើម្បីប្រយុទ្ធក្នុងបុព្វហេតុ។ ទិសល្អទិសខាងលិច តំណមទិសឦសាន។ ពណ៌គាប់ប្រសើរ ពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំមមី ៖ រាសីស្រុតចុះ។ ការងារអាចនឹងមានការប្រែប្រួលច្រើនក្នុងថ្ងៃនេះ ត្រូវត្រៀមស្មារតីសម្រួលផ្លូវចិត្ត សុទិដ្ឋិនិយមម្ចាស់ការប្រឈមមុខ។ កុំវិនិយោគទៅតាមអារម្មណ៍ និងការអូសទាញរបស់អ្នកដទៃ។ ល្អបំផុតគួរប្រមូលផ្តុំធ្វើឲ្យបានល្អការងារសព្វថ្ងៃ។ មនោសញ្ចេតនាមានឱកាសបានជួបមនុស្សក្នុងសុបិន្ត ប៉ុន្តែដោយសារ
ភាពស្ទាក់ស្ទើរ មិនលុះរបស់អ្នកនាំឲ្យបាត់បង់ឱកាសល្អ។ ទិសល្អទិសខាងកើត តំណមទិសខាងលិច។ ពណ៌គាប់ប្រសើរ ពណ៌ក្រហម , ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំមមែ ៖ រាសីស្រុតចុះ។ ការងារមានការលំបាកបន្តិច មិនបានដូចចិត្តប្រឹងប្រែងដោះស្រាយកុំធ្វេសប្រហែសនាំឲ្យជួបផលវិបាកធ្ងន់ធ្ងរ។ មិនត្រូវអួតអាងអំពីលុយកាក់ ដើម្បីបញ្ចៀសជនអាក្រក់កើតចិត្តលោភលន់។ មនោសញ្ចេតនា ត្រូវលៃពេលវេលានៅក្បែរគ្នាឲ្យបានច្រើនទើបយល់គ្នាជាង។ ទិសល្អទិសខាងត្បូង
តំណមទិសខាងជើង។ ពណ៌គាប់ប្រសើរ ពណ៌ខ្មៅ , ខៀវ ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំវក ៖ រាសីឡើងខ្ពស់។ ការងារ ភាពឆ្នើមរបស់មិត្តភក្តិធ្វើឲ្យអ្នកកោតសរសើរផង និងរងសម្ពាធផង នេះក៏ជាកម្លាំងជំរុញសម្រាប់អ្នកបន្តប្រយុទ្ធក្នុងការងារ។ យីអ៊ុនឡើង ចំណូលហូរចូលសន្ធឹកសន្ធាប់។ មនោសញ្ចេតនា ពោរពេញដោយភាពរីករាយសុភមង្គល។ ទិសល្អទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌គាប់ប្រសើរ ពណ៌ស។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីល្អមធ្យម។ ការងារស្ថិរភាព ទោះបីជួបការលំបាកខ្លះៗ តែក៏ត្រូវបានអ្នកដោះស្រាយដោយរលូន។ ត្រូវប្រយ័ត្នទុកដាក់លុយកាក់ឲ្យបានល្អ ព្រោះអាចត្រូវបាត់បង់ដោយចៃដន្យ។ មនោសញ្ចេតនា ប្រសិនទំនាក់ទំនងឈានដល់ទុំជោរ នេះជាឱកាសល្អដើម្បីសុំភ្ជាប់និស្ស័យជាគូអនាគត។ ទិសល្អទិសឦសាន តំណមទិសខាងលិច។ ពណ៌គាប់ប្រសើរ ពណ៌ស។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំចរ ៖ រាសីឡើងខ្ពស់។ ស្មារតីធ្វើការមោះមុត សមត្ថភាពខ្ពស់ នាំឲ្យកិច្ចការគ្រប់យ៉ាងមិនលំបាកចំពោះអ្នកឡើយ។ អាស្រ័យដោយការគាំទ្រ និងលើកទឹកចិត្តរបស់អ្នកដទៃ អ្នកនឹងមានឱកាសរកចំណូលថែមយ៉ាងច្រើន។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល។ ទិសល្អទិសខាងកើត តំណមទិសខាងលិច។ ពណ៌គាប់ប្រសើរ ពណ៌
ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីស្រុតចុះ។ ត្រូវចេះទប់អារម្មណ៍កុំឲ្យមានការប៉ះទង្គិច ពាក្យសម្តីជាមួយអ្នករួមការងារ មិនអំណោយផលល្អសម្រាប់អ្នក។ មនោសញ្ចេតនា មានហានិភ័យបែកបាក់ ត្រូវរកវិធីដោះស្រាយភ្លាម។ ទិសល្អទិសខាងកើត តំណមទិសនិរតី។ ពណ៌គាប់ប្រសើរ ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕