តាម AP លោក Johnson អាយុ ៥៧ឆ្នាំ នាំគណបក្សសាធារណៈរដ្ឋមុននោះបានបដិសេធចោលពីការចោទប្រកាន់ថា បានចាប់រំលោភនារីម្នាក់នៅក្នុងបន្ទប់ក្រោមដីនៃគេហដ្ឋានរបស់ខ្លួន។
ភ្នាក់ងារស៊ើបអង្កេតមណ្ឌល Bullitt, Dave Billings ឲ្យដឹងថា ជនរងគ្រោះបានស្លាប់គ្រាប់កាំភ្លើងនៅលើផ្លូវ Greenwell Ford រដ្ឋ Kentucky ពេលនោះលោក Johnson បានបញ្ឈប់រថយន្តនៅចុងស្ពាន នាតំបន់ដាច់ស្រយាលមួយ រួចដើរទៅក្រោយរថយន្ត ហើយធ្វើអត្តឃាត។
លោក Billings ប្រាប់ AP ថា “មានលទ្ធភាពជាករណីធ្វើអត្តឃាត”។ តំណាងរាស្ត្រ Johnson ត្រូវបានបោះឆ្នោតជ្រើសតាំងចូលក្នុងស្ថាប័ននីតិបញ្ញតិ នៃរដ្ឋ Kentucky ពីឆ្នាំ ២០១៦ ខណៈពេលដែលគណបក្សសាធារណរដ្ឋដណ្តើមបានសិទ្ធិត្រួតត្រា សភាជាន់ទាប (រដ្ឋសភា) នៅ Kentucky ជាលើកដំបូង ក្នុងអំឡុង ១០០ឆ្នាំកន្លងមកនេះ។
នៅថ្ងៃទី ១១/១២ មជ្ឈមណ្ឌលរាយការណ៍ស៊ើបអង្កេត Kentucky បានប្រកាសជាសាធារណៈនូវការចោទប្រកាន់ទោសពីសំណាក់ស្រីម្នាក់ និយាយថា លោក Johnson បានចាប់រំលោភនាង នៅបន្ទប់ក្រោមដីនៃគេហដ្ឋានឯកជនរបស់លោក កាលពីឆ្នាំ២០១៣។ ស្ត្រីរូបនេះឲ្យដឹងថា ពេលនោះប៉ូលិសបានបើកការស៊ើបអង្កេត រួចបិទការងារនេះវិញ ដោយពុំមានទណ្ឌកម្មអ្វីឡើយ។
មួយថ្ងៃក្រោយលោក Johnson បានរៀបចំសន្និសីទសារព័តមានបដិសេធការចោទប្រកាន់ ព្រមទាំងចាត់ទុកថា នេះជាររឿងប្រឌិត មួយដែលជាយុទ្ធសាស្ត្រ “វាយផ្តួលបណ្តាសមាជិក អាភិរក្សនៃគណកម្មាធិការរដ្ឋនៅទូទាំងប្រទេស”។
មុនម៉ោង ១៧ ថ្ងៃទី ១៣/១២ លោកបានបង្ហោះសារមួយ លើគេហទំព័រ Facebook ឯកជន ដោយពឹងពាក់មនុស្សទាំងឡាយ ជួយមើលតែភិយារបស់លោក។ ប៉ុន្តែខ្លឹមសារនៃសារនេះ ត្រូវបានលុបចោលមិនយូរប៉ុន្មានក្រោយមក៕ សូយន