Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរ​ឲ្យ​ខ្លាច​ណាស់​! មនុស្ស ២០ នាក់ ស្រាប់តែ​បាន​ឆ្លង​រោគ​ស្បែក​យ៉ាង​សាហាវ បង្កឡើង​ដោយ​បាក់តេរី បន្ទាប់ពី​ទៅ​ហាង​ម៉ាស្សា​នៅ​…

​កាលពី​ថ្ងៃទី​២៨ ខែមករា អ្នកប្រើប្រាស់ ៧ នាក់ បានធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​បញ្ចេញ​នូវ​ពាក្យបណ្តឹង​របស់​ពួកគេ អំពី​ការឆ្លង​មេរោគ​ស្បែក​ដ៏​គួរ​ឲ្យ​ភ័យខ្លាច បន្ទាប់ពី​បាន​ទៅ​ហាង​ម៉ាស្សា​មួយកន្លែង នៅក្នុង Kuchai Entrepreneurs Park, Kuchai Lama ។ សន្និសីទ​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​សាលប្រជុំ​ចិន Kuala Lumpur (KLCAH) ប្រទេសសិង្ហបុរី ។​

​យោងតាម​កាសែត​ចិន និង Oriental Daily មាន​អ្នកប្រើប្រាស់​ប្រហែល ២០ នាក់ ដែល​ទទួលរង​នូវ​ការឆ្លង​ស្បែក តាំងពី​ខែមិថុនា ឆ្នាំ ២០១៨ ហើយ​ពួកគេ​ទាំងអស់​សុទ្ធតែ​ចូល​ហាង​ដដែល​នេះ ។​

​អ្នកនាំពាក្យ​មកពី KLCAH បាន​និយាយថា​៖ «​ដោយ​ផ្អែកលើ​របាយការណ៍​វេជ្ជសាស្ត្រ​ដែល​បានធ្វើ​ឡើង អ្នកជំងឺ​ចំនួន ៤ នាក់ បាន​ឆ្លង​វីរុស Staphylococcus aureus (MRSA) ដែល​ស៊ាំ​នឹង Methicillin ។ បាក់តេរី​នេះ​មានការ​ឆ្លង​រាលដាល​យ៉ាងខ្លាំង ហើយ​វា​អាច​ឆ្លង​តាមរយៈ​ប៉ះពាល់​រាងកាយ​ដោយផ្ទាល់ ឬ ដោយ​ការចែករំលែក​របស់រ​បរ​ផ្ទាល់ខ្លួន​ដូចជា​កន្សែង​ជាដើម​» ។​

«​ហើយ​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​នោះ គឺថា​បាក់តេរី​នេះ​មាន​ភាព​ធន់​ទ្រាំ​ប្រឆាំងនឹង​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​ផ្សេងៗ​ជាច្រើន ។ អ្នកជំងឺ​ភាគច្រើន​ត្រូវ​វះកាត់​ដើម្បី​យក​សាច់​ដែល​ឆ្លង ។ ដោយសារតែ​វា​មានការ​ឆ្លង​ខ្លាំង​យ៉ាងខ្លាំង​នោះ អ្នកជំងឺ​មួយចំនួន​ក្នុងចំណោម​នោះ នៅតែ​ត្រូវបាន​គេ​ដាក់​ឱ្យនៅ​ដាច់ដោយឡែក នៅក្នុង​មន្ទីរពេទ្យ​» ។​

​ជនរងគ្រោះ​ម្នាក់​ដែល​ធ្វើការ​ជា​អ្នកលក់ដូរ​ម្នាក់ បាន​និយាយថា គាត់​បាន​ទៅ​កន្លែង​ម៉ាស្សា​ខាងលើនេះ នៅ​ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៨ ហើយ​ចាប់ផ្តើម​ចេញ​កន្ទួល និង​មានការ​ឈឺចាប់​នៅក្នុង​ជើង​ទាំងសងខាង​របស់គាត់​តែ ។ បន្ទាប់ពី​បានបញ្ចប់​ការប្រើ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច និង​ថ្នាំ​បំបាត់​ការឈឺចាប់ រយៈពេល​មួយ​សប្តាហ៍ គាត់​បាន​បន្ត​ទៅកាន់​មន្ទីរពេទ្យ ដោយសារតែ​ស្ថានភាព​របស់គាត់​មិនមាន​ភាពប្រសើរ​ឡើងវិញ​បាន ។​

​គាត់​បាន​និយាយថា​៖ «​វេជ្ជបណ្ឌិត​បានធ្វើការ​វះកាត់​យក​សាច់​ពីរ​បួស​ចំនួន ៨ ដោយសារតែ​ជាលិកា​សាច់ដុំ​បាន​ងាប់ ៕ រក្សា​

×