iPhone X ត្រូវបាន Apple លក់ចេញនៅខែ ១១/២០១៧ ហើយក្រុមហ៊ុននេះបានផ្អាកលក់ជិត១ឆ្នាំក្រោយមក ។ យ៉ាងនេះក្តីថ្មីៗនេះ Apple ស្រាប់តែសម្រេចលក់ទូរស័ព្ទក្នុងសណ្ឋាន “រៀបចំឡើងវិញ” (refurbished) ក្នុងតម្លៃទាបជាងមុនច្រើនលើទីផ្សារអាមេរិក ។
តាមនោះ iPhone X ប្រភេទនេះមានសំណុំចងចាំ ៦៤ GB ត្រូវបានលក់តម្លៃ ៧៦៩ USD ទាបជាងមុន ១៣០ USD ហើយប្រភេទ ២៥៦ USD មានតម្លៃ ៨៩៩ USD ទាបជាងមុន ១៥០ USD ។
iPhone X មិនទាន់ហួសសម័យទេ ព្រោះរូបរាងរបស់វាស្រដៀងនឹង iPhone ជំនាន់ថ្មីបំផុតរបស់ Apple ។
iPhone X ដែលរៀបចំឡើងវិញ ព្រោះតែបានដាក់លក់ហើយមាន “បញ្ហា” ឬក៏ Apple ប្រមូលយកមកវិញ(នៅក្នុងឃ្លាំង) រួចគេយកមករៀបចំឡើងវិញ ។ វាត្រូវបានគេពិនិត្យយ៉ាងម៉ត់ចត់ដោយក្រុមហ៊ុនផ្ទាល់មុនយកមកដាក់តាំងលក់ជាថ្មី ។ ដោយហេតុនេះទើបត្រូវលក់ក្នុងតម្លៃទាបជាងតែអ្វីៗមានសព្វគ្រប់ ហើយក្រុមហ៊ុនក៏ធានា១ឆ្នាំដូចស្តង់ដារបស់ Apple ដែរ ។
តើនៅកម្ពុជា ដៃគូដែល Apple ចែកចាយមានដឹងហើយឬនៅ? នេះក៏ជាព័ត៌មានសម្រាប់អ្នកនិយមប្រើប្រាស់ទូរស័ព្ទ iPhone ដែរ ៕ ចន្ទ្រា