ប៉ូលិសហុងកុងបានរកឃើញ ហើយបន្ទុះចោលគ្រាប់បែក១គ្រាប់ផលិតដោយហ្វាស់ស៊ីសអាល្លឺម៉ង់ ស្ថិតលាយឡំជាមួយដំឡូងបារាំងនាំចូលពីបារាំង ។
គ្រាប់បែកដែលគេច្រឡំថាដំឡូងបារាំងរកឃើញនៅថ្ងៃទី ២ ខែកុម្ភៈ ។
AFP បានដកស្រង់សម្តីរបស់មេប៉ូលិសក្រុងហុងកុង Wilfred Wong Ho-hon ថាពួកគេបានបន្ទុះវាចោលនៅក្រោមលូទឹកមួយជិតរោងចក្រកែច្នៃ ។
គ្រាប់បែកនេះមានវិជ្ជមាឌប្រមាណ ៨សង់ទីម៉ែត្រ ទម្ងន់ជិត១គីឡូក្រាម ហើយបើគេពុំរកឃើញម្លេះសមរោងចក្រនឹងរងការខូចខាតមិនធម្មតាទេ ៕