ទីក្រុងធំបំផុតនៅភាគខាងជើងអូស្ត្រាលីកំពុងរងគ្រោះទឹកជំនន់ ពុំធ្លាប់មាន ១០០ឆ្នាំមកហើយ ហើយពេលនេះក្រពើបានគ្រប់គ្រងផ្ទះ ខណៈម្ចាស់ផ្ទះត្រូវរស់នៅលើដំបូល ។
ផ្ទះប្រមាណ ២០.០០០ខ្នង បានត្រូវជន់លិចនៅទីក្រុង Townsville ភាគខាងជើងរដ្ឋ Queensland អស់១សប្តាហ៍ហើយ ហើយប្រការធ្ងន់ធ្ងរបំផុតនោះគឺពេលនេះ ក្រពើបានចូលដល់គេហដ្ឋានរបស់ពួកគេហើយ ។
ក្រពើកំពុងវារតាមដងវិថីមុខផ្ទះ ។
សមត្ថកិច្ចប្រចាំតំបន់បានទូន្មានពលរដ្ឋកុំឲ្យចេញចាកក្រៅផ្ទះ ៕ សូនយន