ខេត្តត្បូងឃ្មុំ ៖ ថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០១៩ វេលា ម៉ោង ៩:១០នាទីព្រឹក មានករណី អគ្គិភ័យមួយបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ចំនួន៤ខ្នង ជាផ្ទះឈើឆេះអស់ទាំងស្រុង និងទ្រព្យសម្បត្តិជាច្រើនទៀត ស្ថិតនៅភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោក ឧត្តមសេនីយ៍ទោបែន រត្ន័ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក្រោយពីបានទទួលព័ត៌មាន ថាមានអគ្គីភ័យកើតឡើងនៅស្រុកមេមត់បានបញ្ជារថយន្តអគ្គីភ័យសរុបឱ្យជួយអន្តរាគមន៍ពន្លត់ករណី អគ្គី ភ័យដ៍សន្ធោសន្ធៅនេះ ត្រូវបានគ្រប់គ្រង និងធ្វើការបាញ់ទឹកពន្លត់រលត់ វិញទាំងស្រុងនៅវេលាម៉ោងប្រមាណ ១១ និង០០នាទីព្រឹក ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៥គ្រឿង ក្នុងនោះមាន រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកមេមត់ ស្នងការដ្ឋានខេត្ត ស្រុកពញាក្រែក ស្រុកតំបែរ និងរថយន្តចំការស៊ូមេមត់។
អធិការដ្ឋាននគរបាលស្រុកមេមត់ បានឲ្យដឹងថា ករណីអគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ចំនួន៤ខ្នង ក្នុងនោះ៣ខ្នង ជាផ្ទះឈើឆេះអស់ទាំងស្រុង និង១ខ្នងទៀត ផ្ទះថ្មខូចខាតអស់ពាក់កណ្តាល និងទ្រព្យសម្បត្តិជាច្រើនទៀត តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ០៤ ខ្នង ក្នុងនោះ មានម្ចាស់ផ្ទះ ៖ ១.ឈ្មោះ កែវ សុភា ភេទស្រី អាយុ ៥៦ ឆ្នាំ ផ្ទះឈើប្រក់ក្បឿង ទំហំ ៩X១២ ម៉ែត្រ ២.ឈ្មោះ យឹម តុងអាន ភេទ ប្រុស អាយុ ៥៦ ឆ្នាំ ផ្ទះឈើប្រក់ក្បឿងទំហំ ៥X២៣ ម៉ែត្រ ៣.ឈ្មោះ ហម ប៊ុនធឿន ភេទ ប្រុស អាយុ ៥៨ ឆ្នាំ ផ្ទះឈើប្រក់ក្បឿងទំហំ ៤.៤០X២២ ម៉ែត្រ ៤.ឈ្មោះ ហម ធីតា ភេទ ស្រី អាយុ ៣៥ ឆ្នាំ ផ្ទះឈើប្រក់ក្បឿងទំហំ ៤.៦០X២២ ម៉ែត្រ ។
ការខូចខាតទ្រព្យសម្បត្តិ ៖ ផ្ទះចំនួន ០៤ ខ្នងឆេះទាំងស្រុង , ម៉ូតូ ០២ គ្រឿង គ្រឿងសង្ហារឹមមួយចំនួន , សម្ភារៈគ្រឿង អលង្កាមួយចំនួន , ម្រេចចំនួន ០៧ តោន , ស្រូវចំនួន ០១ តោន -ល- សរុបជាទឹកប្រាក់ប្រមាណជាជាង ១០ ម៉ឺនដុល្លារ សម្លៀកបំពាក់មួយចំនួន និងឯកសារមួយចំនួនដូចជា សំបុត្រកំណើត សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ បង្កាន់ដៃ កាន់កាប់ដីធ្លី ។
#ករណីអគ្គិភ័យដ៍សន្ធោសន្ធៅនេះត្រូវបានគ្រប់គ្រង និងធ្វើការបាញ់ទឹកពន្លត់រលត់វិញទាំងស្រុងនៅវេលាម៉ោងប្រមាណ ១១ និង ០០ នាទីព្រឹក ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៥ គ្រឿង ក្នុងនោះមានរថយន្តរបស់អធិការដ្ឋាននគរបាលស្រុកមេមត់ ស្នងការដ្ឋានខេត្ត ស្រុកពញាក្រែក ស្រុកតំបែរ និងរថយន្តក្រុមហ៊ុនចំការកៅស៊ូមេមត់ ក្នុងនោះប្រើប្រាស់ទឹកអស់ ១៥ ស៊ឺទែន ស្មើនឹង ៦០ ម៉ែត្រគីប ដោយប្រើប្រាស់កម្លាំងនគរបាលពន្លត់អគ្គីភ័យ ៦០ នាក់ ។
មូលហេតុ ៖ បណ្តាលមកពីការដុតសម្រាមខាងក្រោយផ្ទះរបស់ម្ចាស់ផ្ទះម្នាក់ក្នុងចំណោមផ្ទះដែលឆេះនោះ ។
បន្ទាប់ពីមានការអន្តរាគមន៍ភ្លាមៗ ពីសំណាក់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ អគ្កិភ័យដ៏សន្ធោសន្ធៅនេះ ត្រូវបានគ្រប់គ្រង និងធ្វើការបាញ់ទឹកពន្លត់ រលត់វិញទាំងស្រុងនៅវេលាម៉ោងប្រមាណ១១និង០០នាទីព្រឹក ៕ ដោយ ៖ កូឡាប