Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពស់វែក​ប្រវែង ៥​ម៉ែត្រ ​សង្ងំ​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ ក្នុង​ប្រទេស​ថៃ​

​ពស់វែក​ដ៏​ធំ​មួយ​ក្បាល ប្រវែង៥​ម៉ែត្រ ត្រូវបាន​ក្រុម​សង្គ្រោះ​ចាប់បាន​នៅក្នុង​ភោជនី​យដ្ឋា​ន​មួយ ស្ថិតក្នុង​ខេត្ត Krabi ប្រទេស​ថៃ កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ​។​

​បុគ្គលិក និង​ភ្ញៀវ​ជាច្រើន​បាន​ឈរ​ត្រៀប​ត្រា​នៅ​ខាងក្រៅ​ភោជនី​យដ្ឋា​ន បន្ទាប់​ពី​ពស់វែក​ដ៏​ធំ​នោះ​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ខាង​ក្នុង​ផ្ទះបាយ នៃ​ភោជនីយ​ដ្ឋា​ន​។​

​ក្រុម​សង្គ្រោះ​បាន​ប្រើប្រាស់​ឧបករណ៍​ដើម្បី​ចាប់​ពស់​នោះ ដោយ​ចំណាយ​ពេល​ប្រហែល ២០​នាទី​។ ពស់​នោះ​ត្រូវបាន​គេ​ជឿជាក់ថា មាន​អាយុ ១៥​ឆ្នាំ និង​មាន​ទម្ងន់ ២០​គីឡូក្រាម​។​

​ក្រុម​អ្នក​ចាប់​ពស់​ក៏បាន​ព្រលែង​វា​ចូលទៅ​ក្នុង​ព្រៃ​វិញ ឆ្ងាយ​ពី​ភោជនីយ​ដ្ឋា​ន​។​

​អ្នក​ភូមិ​មួយ​ចំនួន​នៅ​តំបន់​នោះ​ជឿជាក់ថា ពស់វែក​នោះ​មានព្រលឹង​កាន់ ប៉ុន្តែ​ក្រុម​អ្នក​ចាប់​ពស់​នោះ​បញ្ជាក់ថា វា​ចេញពី​ព្រៃ​ដើម្បី​ស្វែងរក​ចំណី​ប៉ុណ្ណោះ​ ៕ សុភ័ក្ត្រ

​ប្រភព​៖ nationmultimedia

×