នៅពេលបោះអាហារឲ្យស៊ី ស្រាប់តែក្រពើដ៏ធំមានបណ្តោយ ៥ម៉ែត្រនេះ បានលោតចេញពីទ្រុងរួច ហើយក៏វាយប្រហារលើអ្នកស្រាវជ្រាវសត្វដែលកំពុងបោះចំណីឲ្យវា ។ បន្ទាប់មកប្រហែលបានស៊ីសាច់… អ្នកស្រាវជ្រាវនេះតែម្តង ។
ព្រោះថានៅព្រឹកថ្ងៃ ១០ ខែមករាកន្លងមកនៅ Sulawesi ខាងជើងឥណ្ឌូណេស៊ី អ្នកធ្វើការជាមួយអ្នកស្រាវជ្រាវអភ័ព្វរូបនេះ បានភ័យលោះព្រលឹងពេលសាកសពរបស់នាង Deasy Tuwo អាយុ ៤៤ឆ្នាំដែលជាអ្នកស្រាវជ្រាវខាងលើ នៅជាប់គាំងចន្លោះមាត់ដ៏ធំរបស់ក្រពើយក្សនេះ ។
ពិនិត្យជាក់ស្តែងឃើញដៃទាំង២របស់គាត់ត្រូវខាំខ្ទេច ហើយដងខ្លួនរបស់គាត់ក៏រងស្នាមខាំយ៉ាងធ្ងន់ធ្ងរ ក្រោយពេលក្រពើដ៏សាហាវមួយនេះ បានលោតចេញផុតពីជញ្ជាំងបេតុងកម្ពស់ ២,៥ម៉ែត្រ ដែលជាការិយាល័យពិសោធន៍របស់អ្នកស្រាវជ្រាវរូបនេះ ។
គេធ្លាប់បានព្រមានពិភពកាចសាហាវរបស់ក្រពើនេះ ព្រោះថាកាលមុននោះវាធ្លាប់ខាំហែកសាច់ក្រពើគ្នាវាស៊ីផង ។
ភ្នាក់ងារសង្គ្រោះបានប្រឹងប្រែងយ៉ាងខ្លាំងនាំយកសាកសពរបស់អ្នកស្រាវជ្រាវនោះចេញពីមាត់ក្រពើបាន ។
នេះប្រហែលជាកន្លងមកវាតែងស៊ីសាច់មាន់ ត្រី ទា ដែលបង្កកទុក ២-៣ថ្ងៃ ហើយចង់ស៊ិសាច់ស្រស់ម្តង ។
អ្នកចិញ្ចឹមក្រពើស្រុកយើងគប្បីអានរឿងនេះ ទុកជាបទពិសោធន៍បំណងបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ ៕ ចន្ទ្រា