ខេត្តកំពង់ស្ពឺ ៖ កម្លាំងនគរបាលបានចេញជួយអន្ដរាគមន៍ករណីគ្រោះអគ្គីភ័យឆេះតូបនៅក្នុងផ្សាសាមគ្គឺ ស្ថិតក្នុងភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងហេតុការណ៍ គ្រោះអគ្គឺភ័យនេះបំផ្លាញតូបអស់ចំនួន មួយ ទំហំ ៨គុណ៨ ម៉ែត្រ ម្ចាស់តូបឈ្មោះ ឡាយ ស្រីយ៉ុង ភេទស្រី អាយុ ៥៤ឆ្នាំ លក់អីវ៉ាន់ចាប់ហួយ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១១ និង២០នាទី។
សម្ភារៈខូចខាតតាមការអោយដឹងពីជំនាញ ៖ តូបទំហំ ៨ x ៨ ម៉ែត្រ ឆេះស្ទេីទាំងស្រុង ( ដំបូលប្រក់ស័ង្គសី -ជញ្ជាំងបាំងស័ង្កសី) ឥវ៉ាន់ចំរុះនៅក្នុងតូប ឆេះទាំងអស់។
ក្នុងកិច្ចប្រតិបត្តិការនេះកំលាំងអន្ដរាគមន៍រថយន្តពន្លត់អគ្គីភ័យក្រោមកិច្ចសហការរបស់កំលាំងអធិការដ្ឋានស្រុកអង្គស្នូល ខេត្តកណ្ដាល ប្រើប្រាស់ធម្យោបាយរថយន្ដអគ្គីភ័យចំនួន ០៥ គ្រឿង (រថយន្តខេត្តកំពង់ស្ពឺ ០៣គ្រឿង និងស្រុក អង្គស្នូល ០២ គ្រឿង) រហូតដល់ម៉ោង ០១និង៣០ នាទីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ អគ្គីភ័យត្រូវបានគ្រប់គ្រងនិងពន្លត់បានទាំងស្រុង សូមបញ្ជាក់ថា ករណីនេះដោយមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាននិងការបញ្ជាដឹកនាំចង្អុលការច្បាស់លាស់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត ទ់ើបកងកម្លាំងនគរបាលគ្រប់ផ្នែកអនុវត្ដបានជោគជ័យការពារបានមិនអោយអគ្គីភ័យឆេះរាលទៅតូបផ្សេងមួយចំនួនទៀតក្នុងផ្សាឡើយ។
មូលហេតុ បណ្ដាលមកពីការតខ្សែភ្លើងគ្មានបច្ចេកទេសធ្វើផ្ទុះព្រឺ ដែលដោតអំពូលក្នុងតូបទើបឆ្លងចរន្តអគ្គីសនីឆេះតែម្ដង(ខ្សែភ្លើងតំណច្រើនកន្លែង)។
សំណូមពរដល់បងប្អូនប្រជាពលរដ្ឋពិសេសក្រុមអាជីវករត្រូវរៀបចំការពារសុវត្ថិភាពខ្ពស់លើបច្ចេកទេសការតបណ្ដាញអគ្គីសនី ក្នុងផ្ទះ+តូបកន្លែង លក់ដូរត្រូវរកអ្នកជំនាញឲ្យជួយក្នុងករណីនេះកុំប្រើប្រាស់ខ្សែភ្លើងចាស់ តំណច្រើនព្រោះអាចប៉ះផ្ទុះឆ្លងចរន្ដទៅជាអគ្គីភ័យបំផ្លាញទ្រព្យសម្បត្ដិរបស់បងប្អូន៕ ដោយ ៖ បញ្ញាស័ក្តិ