ព្រះមហាក្សត្រថៃ Vajiralongkorn បានប្រឆាំងទៅនឹងបំណងរបស់ព្រះរាមក្នុងការឈរឈ្មោះជា បេក្ខជននាយករដ្ឋមន្ត្រីថៃ សម្រាប់ការបោះឆ្នោតនៅខែមីនាខាងមុខ។
នៅក្នុងសេចក្តីប្រកាស ព្រះមហាក្សត្របានបញ្ជាក់ថា ទង្វើរបស់ព្រះរាមព្រះអង្គគឺជាការមិនគោរពទៅនឹងវប្បធម៌របស់ជាតិ។
ម្ចាស់ក្សត្រី Ubolratana Mahidol ព្រះជន្ម ៦៧ព្រះវស្សា ត្រូវបានតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់គណបក្ស Thai Raksa Chart Party ដែលជាបក្សសម្ព័ន្ធ និងស្និតបំផុតជាមួយនឹងអតីតនាយករដ្ឋមន្ត្រីថៃ Thaksin Shinawatra។
ការប្រកាសពីការចូលរួមក្នុងនយោបាយរបស់គ្រួសាររាជវង្សបែបនេះគឺជារឿងមិនធ្លាប់មានពីមុនមក។ បើតាមប្រពៃណី គ្រួសាររាជវង្សទាំងអស់តម្រូវឲ្យនៅឲ្យឆ្ងាយពីឆាកនយោបាយ។
អ្នកវិភាគនិយាយថា ការអន្តរាគមន៍របស់ព្រះមហាក្សត្រ ទំនងជាធ្វើឲ្យគណៈកម្មាការបោះឆ្នោតដកឈ្មោះ ម្ចាស់ក្សត្រី ចេញពីការបោះឆ្នោត នៅថ្ងៃទី ២៤ ខែមីនា ខាងមុខ។
បើតាមសេចក្តីប្រកាសពីព្រះបរមរាជវាំង ដែលមានការផ្សាយគ្រប់បណ្តាញទូរទស្សន៍ទាំងអស់ ព្រះមហាក្សត្រថៃមានព្រះបណ្តូលថា “ទោះបីគាត់ (ម្ចាស់ត្រី Ubolratana Mahidol បោះបង់ឋានៈរបស់ទ្រង់ជាលាយលក្ខណ៍អក្សរ ទ្រង់នៅតែមានឋានៈជាសមាជិករាជវង្ស Chakri ដដែល”។
“ការចូលរួមក្នុងឆាកនយោបាយរបស់សមាជិកជាន់ខ្ពស់នៃគ្រួសាររាជវង្ស មិនថាវិធីណាទាំងអស់ វាត្រូវបានគេចាត់ទុកថាជាសកម្មភាពមិនគោរពទៅនឹងប្រពៃណី ទំនៀមទំលាប់ និងវប្បធម៌របស់ជាតិ ហើយវាគឺជាសកម្មភាពមិនសមរម្យបំផុត”។
ទោះយ៉ាងណា ម្ចាស់ត្សត្រីបានថ្លែងការពារខ្លួន និងការសម្រេចចិត្តក្នុងការឈរឈ្មោះជាបេក្ខជន នាយករដ្ឋមន្ត្រី។
នៅក្នុងបណ្តាញសង្គម Instagram ព្រះនាងបានបញ្ជាក់ថា ព្រះនាងបានបោះបងឋានៈគ្រួសាររាជវង្សទាំងអស់ ហើយបច្ចុប្បន្នរស់នៅជារាស្ត្រសាមញ្ញ។
ព្រះនាងបញ្ជាក់ថា ព្រះនាងចង់ប្រើប្រាស់សិទ្ធិក្នុងនាមជាប្រជាពលរដ្ឋសាមញ្ញម្នាក់ ដោយឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី។ ព្រះនាងបន្ថែមថា ព្រះនាងនឹងធ្វើកិច្ចការដោយភាពស្មោះត្រង់ និងការប្តេជ្ញាចិត្ត ដើម្បីភាគរីកចម្រើនរបស់ប្រជាជនថៃ ៕ សុភ័ក្ត្រ
ប្រភព៖ BBC