Friday, February 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​រួមទាំង​កូន​ក្នុង​ផ្ទៃ និង​រងរបួស​ធ្ងន់​ស្រាល ​៤​នាក់​ផ្សេងទៀត​

​ខេត្តសៀមរាប ​៖ គ្រោះថ្នាក់​ចរាចរ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​រួមទាំង​កូន​ក្នុង​ផ្ទៃ និង​រងរបួស​ធ្ងន់​ស្រាល​៤​នាក់​ផ្សេងទៀត នៅ​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង ១២​និង​៤០​នាទី ត្រង់ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ ៣២០ និង ៣២១ ស្ថិតក្នុង​ភូមិ​ប្រិ​យ៍​ថ្មី សង្កាត់ ទឹក​វិល ក្រុង​សៀមរាប ។​

​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើងរ​វាង​រថយន្ត​១​គ្រឿង​ម៉ាក ​Hyundai ពណ៌​ឈាមជ្រូក ស្លាក​លេខ​គ្មាន ប្រភេទ ៤៥​កៅអី អ្នកបើកបរ ឈ្មោះ សួន គា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សេរី​សោ​ភ​ណ្ឌ័ ខេត្តបន្ទាយមានជ័យ បើកបរ​មាន​ទិសដៅ ពី​លិច ទៅ​កើត បាន​បុក​ម៉​តូ​សណ្តោង រឺ​ម៉ក​ម៉ាក​ហុងដា​ធុន​C125 សៀមរាប​1K0618 អ្នកបើកបរ​ឈ្មោះ រ័ត្ន ដា​រ៉ា នៅ​ភូមិ​គោក​ត្នោត សង្កាត់​គោកចក ក្រុង​សៀមរាប មាន​ទិសដៅ​ពី​កើ​តទៅ​លិច និង ដឹក​មនុស្ស ២​នាក់ ១/​ឈ្មោះ ផាវ ឡែ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ និង​ឈ្មោះ លាក់ ព្រម ភេទ​ស្រី អាយុ ២៣​ឆ្នាំ ទាំង​២​នាក់​នៅ​ភូមិ​ព្រៃ​ដង្ហើម ឃុំ​កែវ​ពណ៌ ស្រុក​ពួក​ខេត្តសៀមរាប​។

​រថយន្ត​នេះ​បាន​ទៅបុក​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក ហុងដា ធុន C 125 ស្លាក​លេខ​1S0272 សៀមរាប អ្នកបើកបរ​ឈ្មោះ កេ​ន ប៊ុនថន ភេទ​ប្រុស អាយុ​២២​ឆ្នាំ និង​ដឹក​មនុស្ស ១​នាក់ ឈ្មោះ គិ​ន ចាន់ធូ ភេទ​ប្រុស អាយុ ៥១​ឆ្នាំ ទាំង ២​នាក់ នៅ​ភូមិ​ខ្វៀន សង្កាត់​គោកចក ក្រុង​និង​ខេត្តសៀមរាប បណ្តាលអោយ​ស្លាប់​ឈ្មោះ លាក់ ព្រម និង​កូន​ក្នុង​ផ្ទៃ ៩​ខែ និង រងរបួស​ធ្ងន់ ឈ្មោះ​ផាវ ឡែ​ន របួសស្រាល ៣​នាក់ ខូចខាត​ម៉ូតូ ២​គ្រឿង​និងរ​យន្ត​១​គ្រឿង។​

​ក្រេ​ា​យ​ពី​ការពិនិត្យ​វាស់វែង​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​មូលហេតុ​បណ្តា​ឲ្យ​មាន​គ្រោះ​ចរាចរណ៍​គឺ​មកពី​រថយន្ត​បេ​ី​ក​ប្រជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​។ ចំពោះ​សាកសព​ត្រូវបាន​សមត្ថ​កិ​ចបា​ន្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​សព​យកទៅ​ធ្វេ​ី​បុណ្យ​តា​ប្រពៃណី​ចំណែក​អ្នករងរបួស​បាន​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរ​ក្នុង​ក្រុង​សៀមរាប​។ រីឯ​អ្នកបើកបរ រថយន្ត​ឈ្មោះ សួន គា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​កំពុង​អនុវត្ត​ទៅតាម​នីតិ​វី​ច្បាប់​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

×