Friday, February 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប័ណ្ណ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ចំនួន​៣៥២ ប័ណ្ណ​ត្រូវបាន​ចែក​ជូន​មន្ត្រីរាជការ​សាលាខេត្ត​-​ក្រុង​-​ស្រុក នៃ​ខេត្ត​ស្វាយរៀង​

ស្វាយរៀង​ ៖ លោក ហេង សុផាន់​ណា​រិទ្ធ តំណាង​លោក អ៊ុក សម​វិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​នាយ​បេឡា​ជាតិ​សន្តិសុខ​សង្គម និង​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នេះ​បាន​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង ពិធី​ចែក​ប័ណ្ណសមាជិក​បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​) និង​ផ្សព្វផ្សាយ​អំពី​គោលនយោបាយ នៃ​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម ជូន​មន្ត្រីរាជការ​សាលាខេត្ត​-​ក្រុង​-​ស្រុក នៃ​ខេត្ត​ស្វាយរៀង ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ផង​ដែរ​ពី​សំណាក់​លោក លោក​ស្រី​ជា អភិបាលរង​ខេត្ត លោក​ប្រធាន​មន្ទីរ លោក​អភិបាលក្រុង​-​ស្រុក និង​មន្ត្រី​ដែរ​ពាក់​ពន័ន្ធ​ជាច្រើន​រូប​ទៀត ។​

​លោក ហេង សុផាន់​ណា​រិទ្ធ បាន​មានប្រសាសន៍ថា​៖ ពិធី​ផ្សព្វផ្សាយ​គោលនយោបាយ​ស្ដីពី​អនុវត្ត​របប​សន្តិសុខ​សង្គម និង​ប្រគល់​ប័ណ្ណសមាជិក​បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​) ជូន​មន្ត្រីរាជការ​សាលាខេត្ត​-​ក្រុង​-​ស្រុក នៃ​ខេត្ត​ស្វា​រៀង សរុប​ចំនួន ៣៥២​ប័ណ្ណ ហើយ​មុខសញ្ញា​ដែល​ទទួលបាន​ប័ណ្ណសមាជិក ប​.​ស​.​ស នាពេលនេះ​គឺ​សុទ្ធសឹងតែ​ជា​មន្ត្រីរាជការ​ក្នុង​ក្របខ័ណ្ឌ​មុខងារសាធារណៈ​ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​លោក​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ៖ របប​សន្តិសុខ​សង្គម ផ្នែក​ហានិភ័យ​ការងារ​សម្រាប់​មន្ត្រី​សាធារណៈ និង​ផ្នែក​ថែទាំ​សុខភាព​ផ្សេងៗ សម្រាប់​មន្ត្រី​សាធារណៈ​អតីត​មន្ត្រីរាជការ និង​អតីតយុទ្ធជន គឺជា​គោលនយោបាយ​មួយ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​គិតគូរ នឹង​ឆ្លើយតប​យ៉ាង​សមរម្យ​ទៅនឹង​តម្រូវការ​ជាក់ស្តែង និង​ផ្ដល់​អត្ថប្រយោជន៍​ផ្នែក​សង្គម និង​ហិរញ្ញវត្ថុ​របស់​មន្ត្រី​សាធារណៈ អតីត​មន្ត្រីរាជការ និង​អតីតយុទ្ធជន ការជួយ​គ្នា​ទៅវិញទៅមក​ប្រកបដោយ​សមធម៌ និង​ធានា​នូវ​ធ្លុង​សាមគ្គីភាព​ក្នុងសង្គម ។​

​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​ក៏​បាន​សំណូមពរ​ដល់​បេឡា​ជាតិ​សន្តិសុខ​សង្គម និង​ក្រុមការងារ​នៃ​បស​ស សូម​បន្ត​ជួយ​ពិនិត្យ និង​រៀបចំ​ប័ណ្ណសមាជិក​ប​.​ស​.​ស ដែល​នៅ​សេសសល់ ដើម្បី​ប្រគល់​ជូន​មន្ត្រីរាជការ​គ្រប់​រូប​បាន​ប្រើប្រាស់ នឹង​ទទួលបាន​អត្ថប្រយោជន៍​នានា​ពី​ការប្រើប្រាស់​ប័ណ្ណសមាជិក​ប​.​ស​.​ស នេះ​បន្ថែម​ទៀត ។ ជាក់ស្ដែង​នៅក្នុង​អាណត្តិ​របស់​រាជរដ្ឋាភិបាល​សំរាប់​នីតិកាល​ទី​5 នៃ​រដ្ឋសភា​កន្លងមក រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម (2016-2025) ដែល​ក្របខ័ណ្ឌ​គោលនយោបាយ​នេះ​គឺជា​ផែនទី​បង្ហាញផ្លូវ​រយៈពេល​វែង ប្រព័ន្ធ​គាំពារ​សង្គម​ដែល​ផ្ដោត​លើ សសរ​ស្តម្ភ សំខាន់​សំខាន់​ចំនួន​ពីរ​គឺ​៖ ប្រព័ន្ធ​ជំនួយ​សង្គម​,​និង​ប្រព័ន្ធ​សន្តិសុខ​សង្គម ហើយ​ប្រព័ន្ធ​សន្តិសុខ​សង្គម​មាន​ធាតុ​ផ្សំ​5 រួមមាន​៖ សោធន​,​ការថែទាំ​សុខភាព​,​ហានិភ័យ​ការងារ​,​នី​កម្ម​ភាព​,​និង​ពិការភាព ។​

​លោក​អភិបាលខេត្ត បានបញ្ជាក់​ថា​៖ មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់​តួយ៉ាង​មន្ទី​មុខងារសាធារណៈ​ខេត្ត មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត ជាពិសេស​មន្ទីរ​សុខាភិបាល​ខេត្ត សូម​ជួយ​តាមដាន​ពិនិត្យ​និង​ជម្រុញ​ណែនាំ​ឲ្យ​ការអនុវត្ត​ការងារ ផ្តល់​សេវា​ថែទាំ​សុខភាព នៅតែ​មន្ទីរពេទ្យ​ទាំងអស់ ដែល​បាន​ចុះ​កិច្ចសន្យា​រួច​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ការងារ​របស់​ខ្លួន ឲ្យបាន​ត្រឹមត្រូវ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ធ្វើ​យ៉ាងណា​ចូលរួម​គាំទ្រ គោលនយោបាយ​នេះ ឲ្យទទួល​បាន​ជោគជ័យ​នឹង​ផ្ដល់​នូវ​អត្ថប្រយោជន៍​ពិតប្រាកដ​សម្រាប់​មន្ត្រីរាជកា​រ​ទាំងអស់​នៅក្នុង​ខេត្ត​ស្វាយរៀង​ផងដែរ ៕​ ដោយ ៖ វ៉ៃកូ​

×