ភ្នំពេញ ៖ នៅថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ នាយកដ្ឋានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារី ដោយមានការគាំទ្រពីអង្គការភ្លែនអន្តរជាតិកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលដើម្បីធ្វើការរៀបចំផែនការសកម្មភាពជាតិស្តីពី ការបង្ការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេងនិងការមានផ្ទៃពោះនៅវ័យជំទង់ ក្រោមអធិបតីភាពលោកជំទាវ ហ៊ូ សាមិត្ដ រដ្ឋលេខាធិការក្រសួងកិច្ចការនារី ដែលមានសមាសភាពចូលរួមមាន លោកជំទាវប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ដ លោកជំទាវអភិបាលរងខេត្ដ ប្រធានមន្ទីរ និងអនុប្រធានមន្ទីរខេត្ដគោលដៅចំនួន៧រួមមាន៖ ខេត្ដកំពត ខេត្ដកណ្ដាល ខេត្ដតាកែវ ខេត្ដកោះកុង ខេត្ដកំពង់ស្ពឺ ខេត្ដព្រះសីហនុ និងខេត្ដកែប សរុបចំនួន៦៥នាក់ ស្រី៣១នាក់ នៅសណ្ឋាគារឌឺសឃ្វែរកំពត ខេត្ដកំពត។
សិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលដើម្បីរៀបចំផែនការសកម្មភាពជាតិស្តីពី ការបង្ការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់មានគោលបំណងប្រមូលធាតុចូលពីមន្ទីរ អង្គការសង្គមស៊ីវិល អ្នកពាក់ព័ន្ធ និងអ្នកអនុវត្តផ្ទាល់នៅថ្នាក់ក្រោមជាតិ ដើម្បីរៀបចំផែនការសកម្មភាពនេះឱ្យមានការឆ្លើយតបប្រកបដោយប្រសិទ្ធិភាពដើម្បីបង្ការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់ និងប្រមូលអនុសាសន៍ក្នុងការធ្វើឱ្យមានបរិវដ្ដកម្មយេនឌ័រ និងសង្គមក្នុងការបង្ការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេងនិងការមានផ្ទៃពោះនៅវ័យជំទង់ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2025/02/2ed11b8eb0acec174b08c4ebc60334ea-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/5c606d3104072c53d127c844f629cd25-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/e369dab8c4d2985afe5c74440464d59c-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/27bb4984ea4281756956540dfbaacf0b-1024x628.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/559c67fee976d015d05d77a3cb82032f-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/d072cc81981f8c3b960f9e3492a92e2c-768x1024.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/0c16a4f0c1f5b84c746132d0e1b3a183-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/7be157fbbef2b239fc083b2caa96b3ae-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/e31eed5ca6fab1fb2776a8ffe651a077-1024x576.jpg)