ថ្មីៗនេះ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងប្រទេសចិន បានចែករំលែកវីដេអូឃ្លីប នៃហេតុការណ៍ចាប់បានប្តីផិតក្បត់ដ៏ភ្ញាក់ផ្អើល ខណៈដែលស្ត្រីជាប្រពន្ធ និងសាច់ញាតិ បានទម្លុះទ្វារ ហើយសម្រុកចូលទៅក្នុងបន្ទប់គេង ឃើញបុរសជាប្តី និងនារីវ័យក្មេងដែលជាគូស្នេហ៍ ស្ថិតក្នុងស្ថានភាពអាក្រាតកាយនៅលើគ្រែ។ ហើយពេលឃើញគ្រោះអាសន្នមកដល់ ពួកគេក៏បានគ្របភួយយ៉ាងលឿន។
ដំបូងឡើយ ស្ត្រីជាប្រពន្ធបានស្ទុះទៅទះតប់ប្តីចំនួនបីបួនដៃខ្លាំងៗ ព្រមទាំងជេរស្តីជាពាក្យពេចន៍អសុរោះជាច្រើន ហើយក៏បានបើកភួយថតប្តីទុកជាភស្តុតាងទៀតផង មុននឹងងាកទៅរកនារីជាស្រីស្នេហ៍កំពុងដេកក្បែរប្តីរបស់នាង។ ទោះជាយ៉ាងណា អ្វីដែលបានកើតឡើងបន្ទាប់ដ៏មិននឹកស្មានដល់នោះ គឺស្រ្តីជាប្រពន្ធមិនបានស្រែកជេរ ឬធ្វើបាបនារីជាស្រីស្នេហ៍ប្តីនោះទេ។ ផ្ទុយទៅវិញ នាងបានចូលទៅជិតនារីរូបនោះដោយចិត្តស្ងប់ស្ងាត់។
ស្រ្តីជាប្រពន្ធបានកាន់ដៃនារីនោះ ដោយចាប់ដៃថ្នមៗ ហើយសម្លឹងមើលទៅនាងដោយក្តីមេត្តា។ ខណៈដែលបុរសជាប្តីផិតក្បត់កំពុងដេកលើគ្រែទាំងភ័យស្លន់ស្លោ ស្រ្តីជាប្រពន្ធក៏បានសួរនារីជាដៃគូនោះថា «តើគេបានបោកប្រាស់ឯងមែនដែរឬទេ? តើគាត់បានធ្វើបាបឯងទេ?»។ បន្ទាប់មក ស្រ្តីជាប្រពន្ធបានប្រាប់នារីនោះឱ្យស្លៀកពាក់ឱ្យបានត្រឹមត្រូវ មុនពេលឈរនិយាយចុងក្រោយជាមួយនាង ដោយចិត្តត្រជាក់ និងចាក់ដោតថា «ស្ត្រីមិនគួរធ្វើបាបស្ត្រីដូចគ្នានោះទេ» ។
បន្ទាប់ពីវីដេអូឃ្លីបនេះត្រូវបានចែករំលែក ឃើញថាបានទាក់ទាញការចាប់អារម្មណ៍ ពីមហាជនយ៉ាងច្រើន។ មហាជនជាច្រើនបានបញ្ចេញមតិសរសើរទឹកចិត្តភរិយា ទោះជានាងចាប់បានប្តីលួចលាក់មានស្រីនៅលើគ្រែផ្ទាល់នឹងភ្នែកបែបនេះក៏ដោយ តែអ្វីដែលនាងធ្វើ គឺពិតជាអស្ចារ្យណាស់។
ក្នុងនោះ ពួកគេបានបញ្ចេញមតិលើកឡើងផ្សេងៗគ្នាថា៖ «ភរិយាល្អបំផុត ដែលសក្តិសមគួរគោរព, នាងមានចិត្តសប្បុរសណាស់ ហើយមានចិត្តអាណិតអាសូរទៀត, នាង
ទាំងរូបទាំងចិត្តល្អ, នាងមិនគួរសក្តិសមជួបបុរសបែបនេះទេ, ប្រពន្ធទី១ ល្អជាងម្ចាស់ស្រី ហេតុអ្វីបានជាមនុស្សអាក្រក់បោក?, វិនិច្ឆ័យតាមសម្លៀកបំពាក់ និងអាកប្បកិរិយារបស់នាង នោះនាងហាក់ដូចជាមានប្រវត្តិគ្រួសារ និងការអប់រំល្អ, នេះជាគំរូដ៏ល្អបំផុត នៃការចាប់មនុស្សមិនស្មោះត្រង់ ព្រោះការប្រើហឹង្សាមិនមែនជាចម្លើយទេ»៕