ភ្នំពេញ ៖ តារាចម្រៀង Original លោក ថេណា (Tena Khimphun) បានបញ្ចេញបទថ្មីរបស់ខ្លួន ច្រៀងរួមជាមួយលោក YT មានចំណងជើងថា “អេម” បានធ្វើឲ្យអ្នកគាំទ្ររបស់លោក និងថ្នាក់ដឹកនាំក្រសួងវប្បធម៌ ប្រធានសមាគមសិល្បៈ ជាពិសេសតារាចម្រៀង អ្នកនិពន្ធបទចម្រៀងមួយចំនួន សម្តែងការខកចិត្តបំណង ដែលអ្នកចម្រៀងជើងថ្មី សុទ្ធតែពាក្យពេចន៍ល្មោមកាម។
ជាមួយគ្នានោះ តារាចម្រៀង ម៉ៃ សុគន្ធ (May Sokun) បាននិយាយថា “និពន្ធភ្លេងនិពន្ធចំរៀងអាចម៍ឆ្កែអី គ្រាន់តែអក្សរខ្មែរ សរសេរមិនត្រូវជ្រុងផង ខួរវាដិតដាមតែរឿង ឆុយគ្នាក្នុងសាលាហ្នឹងឯង (ប្រើសិទ្ធិលើសព្រំដែនហើយ) សំខាន់វាជិតដល់ថ្ងៃ១៤កុម្ភៈទៀត យី អាខួរល្មោភកាមនេះវើយ ល្មមដុះក្អែលខួរ SEX វាចេញទៅ (ក្រសួងពាក់ព័ន្ធនិងសមាគមសិល្បៈ ទុក អាដង្កូវពាក់មុខទេវតាអូរីណលសងនេះធ្វើអី) បងជូនពរឲ្យអូនឯងអនាគតប្រពន្ធអូនឯង គឺ ស្រីម្នាក់ហ្នឹងក្នុងចំរៀងហ្អែង”។
ចំណែកផេកហ្វេសប៊ុក ឈ្មោះ Seng Samathsayon បានសរសេរថា “ខ្ញុំពិតជាឆ្ងល់ខ្លាំងណាស់ហេតុអ្វីម្នាក់ៗ នាំគ្នាជេរប្រមាថ គាត់នឹងមួយចំនួន បែរជាបញ្ចេញមតិរិះគន់ បែបជាន់ពន្លិចទៅវិញ។ ខ្ញុំដឹងថាអត្ថន័យបទថ្មីរបស់គាត់ពិតជាមិនល្អឡើយ សម្រាប់យុវវ័យនឹងនាក់ស្ដាប់ទាំងអស់ ព្រោះវាជាបទប្រភេទ (18+)ដែលសង្គមរបស់យើង បច្ចុប្បន្ននៅមិនទាន់អាចទទួលយកបាននៅឡើយ។ ព្រោះតែគាត់ជាដារាចម្រៀងមួយរូប ទើបធ្វើអោយមានការិះគន់ និងទទួលបានការចាប់អារម្មណ៍ច្រើន ចុះហេតុអ្វីមិននាំគ្នាប្រតិកម្មខ្លាំងៗផងទៅចំពោះ challenge ឆ្កួតៗ ដោះអាវដោះខោ ផឹកស្រា រាំបែកស្លុយ Post រឿង porn ក្នុងបណ្ដាញសង្គម និងរឿងជាច្រើនទៀតមិចមិននាំគ្នា និយាយបែរ ជានាក់ខ្លះ comment សុំ link ទៀត(ទាំងខ្ញុំផងដែរ)។ ខ្ញុំគិតថាគួរតែរិះគន់ ដើម្បីស្ថាបនាទាំងអស់គ្នានឹងដើម្បីឲ្យសិល្បៈរបស់យើង មានការរីកចម្រើនជឿនលឿន ទៅមុខកាន់ខ្លាំង។ ក្នុងនោះ ថេណា គាត់បានបង្កើតស្នាដៃល្អៗជាច្រើន ដូចជា ជួយដល់ការងារសង្គមផ្សេងៗ ការលើកយកល្ខោនខោល ល្ខោនស្បែកធំ ភ្លេងខ្មែរ…ជាដើមកដាក់បញ្ចូលជាមួយបទចម្រៀងរបស់គាត់ដើម្បីឲ្យអ្នកទស្សនាបានស្គាល់បានដឹងពីអ្វី ដែលជារបស់ខ្មែរយើង និងបង្ហាញឲ្យពិភពលោកឃើញបានស្គាល់ពីសិល្បៈបុរាណខ្មែរផងដែរ។ គេថាមនុស្សម្នាក់ ដែលខំសាងអំពើល្អប្រៀបបានដូចជា ការរមៀលដុំថ្មដ៏ធំឡើងលើភ្នំអញ្ចឹង អ្វីដែលគេខំធ្វើល្អម្នាក់ៗមិនសូវមាននាក់ណាមើលឃើញទេ ខ្ញុំពិតជាខ្លាចខ្លាំងណាស់មនុស្សក្នុងសម័យ facebook មួយនេះឃើញអីថា នឹងទាំងមិនបានមើលឲ្យច្បាស់និងគិតពិចារណានោះទេ ថារឿងរ៉ាវវាយ៉ាងមិចតើបុគ្គលនោះ ជាមនុស្សបែបណាឡើយ។ អ្វីដែលគាត់ធ្វើ គឺគ្រាន់តែចង់បង្កើតអ្វីដែលថ្មីសម្រាប់ fan របស់គាត់ប៉ុណ្ណោះ មិនមានបំណងចង់ប៉ះពាល់នណាម្នាក់ឡើយ តែដោយសារមានកំហុសឆ្គងកើតឡើយ យើងគួរតែកែលម្អទាំងអស់គ្នាគ្រាន់ បើជាងជាន់ពន្លិច។ និយាយត្រង់ចុះខ្ញុំក៏ជា fan របស់គាត់ដែលហើយអ្វីដែលខ្ញុំបានលើកមកនិយាយមិនមែនចង់ល្បីចង់បានការ share នោះទេតែខ្ញុំគ្រាន់តែចង់បង្ហាញនូវស្នាដៃខ្លះៗរបស់គាត់តែប៉ុណ្ណោះ។
សូមអភ័យទោសចំពោះកំហុសឆ្គងដែលកើតមាន យើងជាខ្មែរដូចគ្នាចូលឲ្យតម្លៃសិល្បៈយើងទាំងអស់គ្នាណា”។
ចំណែកសាមីខ្លួន លោក Tena Khimphun បានចេញនូវសារមួយថា “រឿងវាចប់អស់ហើយ នៅឡើយតែសារព័ត៌មាន នៅបំប៉ោងដល់ណាទៀតបាទ ខ្ញុំមានទំនួលខុសត្រូវ ខ្ញុំធ្វើខុស ខ្ញុំទទួលការរិះគន់របស់មហាជន ខ្ញុំក៏បានលុបបទនោះចោលហើយដែរ តើបន្តដល់ណាទៀត ? សំទោសអ្នកទាំងអស់គ្នាសម្រាប់កំហុសមួយនេះ។ ខំប្រឹងធ្វើចម្រៀងជាច្រើនទាំងថ្ងៃទាំងយប់ដើម្បីឲ្យអ្នកទាំងអស់គ្នាបានស្តាប់ចង់ឲ្យសាស្ត្រដទៃ បានស្គាល់ពីសមាសភាពកូនខ្មែរ តែខុសមួយបទមិចក៏ដល់ថ្នាក់ហ្នឹង វិថីមួយនេះ ពិតជាអយុត្តិធម៌ណាស់សម្រាប់ខ្ញុំ ។ ពួកយើងនឹងធ្វើការ remove បទចម្រៀងមួយបទនេះ ចេញសំទោសអ្នកទាំងអស់គ្នាផងបាទ អរគុណបាទសម្រាប់អ្នកដែលយកvideoទៅ post បន្តយើងមិនទទួលខុសត្រូវនោះទេ។ សំទោសទៅដល់អ្នកទាំងអស់គ្នា ដែលមិនពេញចិត្តនៅចម្រៀងមួយបទនេះខ្ញុំដឹងថាប៉ារ៉ូល វាខ្លាំងតែចម្រៀងបែបនេះ មិនមែនមានតែខ្ញុំទេ ដែលធ្វើបងប្អូនមានចម្រៀងបរទេសចម្រៀងខ្មែរ ថៃ នឹងប្រទេសច្រើនណាស់ដែល rap បារូលបែបនេះ ខ្លាំងជាងខ្ញុំផងសិល្បៈន័យការ rap វាតែងតែមានពាក្យធ្ងន់ខ្លះ ហើយបងប្អូនហើយខ្ញុំក៏បានដាក់ logo ដែលខ្ញុំគូរង្វង់សនឹងហើយដាក់ថា 18+ទៀត ហើយខ្ញុំគ្រាន់តែជាអ្នកធ្វើភ្លេងតាម internet តែប៉ុណ្ណោះ មិន
មែនអ្នកចម្រៀងផ្លូវការឯណាហើយបទនេះ ពួកខ្ញុំធ្វើលែងទុកស្ដាប់ជាមួយមិត្តភក្ដិខ្ញុំតែប៉ុណ្ណោះ តែក៏ឃើញ fans របស់ខ្ញុំគាត់ចូលចិត្តក៏បង្ហោះទៅ មិនបានលក់លើកទីផ្សានោះទេ ខ្ញុំដឹងថា ទោះនិយាយយ៉ាងមិចក៏នៅតែមានកំហុស ព្រោះមនុស្សមានការគិតខុសគ្នា តែចង់បកស្រាយប្រាប់អ្នកទាំងអស់គ្នាអគុណបាទ”។
គណនីហ្វេសប៊ុកឈ្មោះ Fanny Coco បានលើកឡើងថា ជូនចំពោះអ្នកតែស្ករ និងចូលចិត្តថា សង្គមខ្មែរពូកែតែខាងទើស ! សួរថាបទរបៀបនឹង អោយគេស្រឡាញ់ចូលចិត្តស្តាប់មែន? នេះសង្គមខ្មែរ មិនមែនបើកចំហរឿងផ្លូវភេទដូចនៅជប៉ុនទេ។ បើអ្នកពេញចិត្តខ្លាំង បទរបៀបនឹង ទុកចាក់ស្តាប់ការអ្នកឯងទៅ ទុកចាក់ឲ្យម៉ែឪក្មេកអ្នកឯង រាំលេងពេលថ្ងៃការទៅ អ្នកគាំទ្រពិតប្រាកដ គឺគេនឹងរិះគន់ ត្រង់ចំណុចណាដែលមិនសមរម្យ ព្រោះចង់ឲ្យគាត់កែលម្អ បទក្រោយៗកុំឲ្យមានរបៀបនឹងទៀត។ មកពីស្រឡាញ់ចូលចិត្តគាត់ ហើយក៏គិតពីអនាគតក្មេងៗក្នុងសង្គម ទើបមិនចង់ឲ្យគាត់ត្រូវគេស្តីបន្ទោស និងមើលងាយ ទៅថ្ងៃក្រោយ។ អារម្មណ៍ពិត ពីអ្នកស្រឡាញ់គាំទ្រគាត់កន្លងមក “។
ផេកគណនីហ្វេសប៊ុក ក្រមុំ កំពង់ចាម បានបញ្ចេញទស្សនថា សូមលុបចោលទៅ!! ចង់ល្មោភកាម កាមក្រាស់តែឯងទៅ! អសីលធម៌សង្គមចឹងៗចេះរកនឹកឃើញ ចង់ឲ្យហ្វេនដោនឡូតទុកស្ដាប់ ពេលរួមភេទមែន? ថេណា ពីមុនបាត់ទៅណា? សូមកុំយកវប្បធម៌របស់លោកខាងលិចខាងភេទ មកប្រៀបធៀបជាមួយខ្មែរយើង ខុសគ្នាឆ្ងាយណាស់ ចុងក្រោយសូមលុបវិញទៅ
ប្រធានសមាគមសិល្បៈ អ្នកនាង ចន ច័ន្ទលក្ខិណា (Chanlakhena Chorn) បានបញ្ចេញទស្សនថា “ទទួលយកអត់បានទេអូន រឿងអាម៉ាស់របស់មនុស្សស្រីណាអូន ។ ខ្លាំងអស្ចារ្យណាស់ប្អូនប្រុសដែលយករឿងលើគ្រែរបស់ប្អូន និង មនុស្សស្រីមកអួតជាសាធាណៈឲ្យគេដឹងថា ប្អូនពិតជាជាប់ចិត្តនិង និង ពូកែ នូវទង្វើសកម្មភាពបែបនោះរបស់មនុស្សស្រី ។ បងសុំសរសើរអូនដែលក្លាហាន រឿងបែបនេះជាច្បាប់ធម្មជាតិដែលបង្កើតមនុស្ស និង សត្វឲ្យមានតម្រេកតណ្ហា តែមនុស្សម្នាក់ៗគេមិននិយាយជាសាធារណះនោះទេ ព្រោះជារឿងកេរ្តិខ្មាស់របស់មនុស្សទាំងបីភេទ ។ ហើយអូនមានគិតទេថា ទង្វើបែបនេះអ្នកម្តាយ និង បងស្រី ប្អូនស្រីរបស់ប្អូនក៏ធ្លាប់មានដែរ ហើយបើឪពុក ឬ ដៃគូររួមភេទ របស់ពួកគាត់ លើកយកទង្វើ សកម្មភាពរួមភេទ របស់អ្នកទាំងនោះ មកនិយាយជាសាធារណៈវិញ តើអូនមានអារម្មណ៍បែបណា ?
បងសុំទោសចំពោះហ្វេនៗរបស់ប្អូនប្រុសផង។ ចា៎អូន អញ្ចឹងអូនបន្តនិពន្ធបែបនេះទៀតចុះ ហើយអូនស្តាប់បទអូន និង មើលរឿងចៅពស់កងកងម្តងទៀតផង តើដូចនិងសាច់រឿង និង ប្រធានបទដែលអូនច្រៀងឬអត់ ? បងសម្តែងឈុតស្នេហា ឯអូនបកអាក្រាតសកម្មភាពលើគ្រែរបស់មនុស្សស្រី ។ តើតួប្រុសមានបកអាក្រាតតួស្រី ពេលរួមរ័ក្សដូចអូន កំពុងបកអាក្រាតតួអង្គស្រី នៅក្នុងបទ Rap របស់អូនទេ ? ចាកប្រធានហើយអូន ស្រីៗដែលជាដៃគូរស្នេហារបស់គាត់គួរប្រយ័ត្នណា !!!។
លោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញមុខព្រលះលោក ថេណា ដែលជាតារាចម្រៀង Original Song ថា ជាមនុស្សកំពុងបន្ថោកខ្លួន ឲ្យក្លាយជាអ្នកបំពុលសង្គម និងបំផ្លាញខ្លួនក្នុងវិស័យវប្បធម៌ជាតិខ្មែរទៅវិញ។ តាមរយៈ Facebook ផ្លូវការរបស់ខ្លួន លោក ថៃ នរៈសត្យា បានបញ្ជាក់យ៉ាងដូច្នេះថា៖ “ទស្សនៈយ៉ាងម៉េចហ្នឹង ដែលអាចបង្កើតគំនិតផលិតស្នាដៃរបៀបនេះ? ជាអ្នកនិពន្ធ ជាអ្នកចម្រៀង ជាអ្នកសិល្បៈ ជាសាធារណៈបុគ្គល គួរតែជាគម្រូល្អជាសាធារណៈជាពិសេស ចំពោះប្អូនៗយើងជំនាន់ក្រោយ! តែនេះមិនអ៊ីចឹងទេ បែរជាបន្ទាបបន្ថោកខ្លួនឲ្យក្លាយជាអ្នកបំពុល និងបំផ្លាញខ្លួនក្នុងវិស័យវប្បធម៌របស់ជាតិខ្លួនទៅវិញ។ មិនយល់ សង្ឃឹមមានអ្នកគាំទ្រភាពលីលានេះបានប៉ុន្មាននាក់ទៅហ្នឹង? បើគ្រាន់តែងើបក្បាលមកត្រូវមហាជនសំពងយ៉ាងតំណំទៅហើយនោះ! យករឿងដាក់ខ្លួនមែន”។
លោកសុខ ជំនោ (Sok Chomnor) អ្នកនិពន្ធបទចម្រៀងប្រចាំផលិតកម្មហង្សមាស បានថ្លែងថា “មួយម៉ាត់មួយក ក្រោយភ្លើងរលត់ ព្រោះTena បានលប់បទចម្រៀងរបស់ខ្លួនពី Channel ហើយ ដែលត្រឹមរយៈពេល១៦ម៉ោង មានអ្នកមើលរហូត146K នេះចាត់ជាចំនួនមួយច្រើនគួរសម (Chennel ផ្សេងនៅមាន)។ តែអ្វីដែលខ្ញុំឈ្វេងយល់ក្នុងនាមបុគ្គល និងអ្នកចូលចិត្តអានជាទូទៅ។ ១- រយៈពេល១៦ម៉ោង មិនមានសារព័ត៌មានណាមួយ បង្ហាញពីការបកស្រាយរបស់TENA (ឬខ្ញុំអានមិនប៉ះ) ដែលភាគច្រើនសរសេរតាមគ្នាសុទ្ធសាធ សូម្បីតែរូបភាព…. នេះបង្ហាញថា សំបូរអ្នកសរសេរចងមុង។ ២- រកឃើញថា អ្នកស្តាប់ចម្រៀងស្រុកយើង មិនទាន់ទទួលបានទេអត្ថន័យបែបនេះ អ៊ីចឹង អ្នកនិពន្ធ ឬអ្នកផលិតស្នាដៃសិល្បៈដទៃ គួរបានរៀនសូត្រពីចំណុចនេះ ដែលមិនបាច់មានគេជេរ ព្រោះTena រងជំនួសហើយ។ ៣-បទចម្រៀងTena EM នេះ បង្ហាញពីសោភណ្ឌ គឺភ្លេង សមត្ថភាពRap នានា មានន័យថា ចម្រៀងមានសោភណ្ឌ តែអត្ថន័យមិនទាន់ទទួលយកបានពីមហាជន។
៤-ចម្រៀងមួយបទនោះ រក្សាបាននូវស្ទីលរបស់Tena ទាំងរបៀបច្រៀង និងមេឡូឌី។ ៥- Tenaបានមកកាត់ រឿងរ៉ាវ ចំប៉ីខ្មៅ នីរតនា មីល្ពៅ មេPMនៅរតនគីរី បានយ៉ាងទាន់ពេលវេលា….។ ៦- Tena បានដកពិសោធន៍ឃើញថា ខ្លួនបានក្លាយជាមនុស្សមហាជន និងមានការទទួលស្គាល់សមត្ថភាពយ៉ាងច្រើន។ ៧- Tena បានឲ្យសារថ្មីមួយទៅអ្នកស្តាប់ ថាខ្លួន មិនចាំបាច់ ធ្វើបទRapជេរគ្នាទេ ធ្វើបែប EM នោះក៏បាន ដោយមិនបាច់ប្រឡូកប្រឡាក់ជាមួយគេ ។៨ – អវសាន្ត ” ចម្រៀងជាកញ្ចក់ផលិតឡើង ដោយជាងមួយក្រុមឈ្មោះសិល្បៈ”៕ ដោយ ៖ កូឡាប