Friday, February 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកតា​អាចារ្យ វ័យ​៨១​ឆ្នាំ ជិះ​កង់​ឆ្លងផ្លូវ ត្រូវ​រថយន្ត​សាលា Bridgeton បុក​ស្លាប់​ទាំង​ព្រឹក​

ខេត្ត​កណ្តាល ​៖ លោកតា​អាចារ្យ វ័យ​៨១​ឆ្នាំ ជិះ​កង់​ឆ្លងផ្លូវ ត្រូវ​រថយន្ត​បុក​ស្លាប់​ទាំង​ព្រឹក គួរឲ្យ​អាសូរ​ពន់ពេក ដែល​ករណី​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​នេះ កើតហេតុ​នៅ​ថ្ងៃ​អង្គារ៍ ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​៦​និង​៣០​នាទី នៅ​ចំណុច​ផ្លូវ​លេខ​២១ ស្ថិតនៅ​ភូមិ​ស្វាយ​ជួរ ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្ត​កណ្តាល ។​

​សេនាធិការ នគរបាល​ស្រុក​ស្អាង បានឲ្យដឹងថា មាន​រថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌​ស​-​បៃតង មាន​បិទ​ស្លាក​សាលារៀន Bridgeton English School ពាក់​ស្លាក​លេខ ភ្នំពេញ​2K-9058 អ្នកបើកបរ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ (​រត់គេចខ្លួន​) បាន​បើករថយន្ត​ក្នុង​ទិសដៅ​ពី​ត្បូង​មក​ជើង​(​ជ្រៃ​ធំ​-​តាខ្មៅ​) ។ លុះ​មកដល់​ចំណុចកើតហេតុ ក៏​បាន​បុក​ជាមួយ​ឈ្មោះ​វណ្ណ ជ័យ ភេទ​ប្រុស អាយុ​៨១​ឆ្នាំ មុខរបរ ជា​អាចារ្យការ មាន​ទីលំនៅ​ភូមិ​ទេព​អរជូន ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្ត​កណ្ដាល ដែល​កំពុង​ជិះ​កង់​ស្រប​ទិស​គ្នា ពី​ត្បូង​មក​ជើង ហើយ​បត់​ឆ្វេង​ឆ្លងផ្លូវ​ពី​កើត មក​លិច ធ្វើឲ្យ​រថយន្ត​គេច​មិន​ទាន់ ក៏​បុក​បណ្ដាលឲ្យ​ដួល​បោកក្បាល និង​ថ្នល់​ស្លាប់​នៅ​កន្លែងកើតហេតុ ។ ចំណែក​សាកសព​បាន​ប្រគល់ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

​បន្ទាប់ពី​សមត្ថកិច្ច ធ្វើការ​ពិនិត្យ និង​វាស់វែង​ទី​កន្លែង​កើតហេតុ​រួច ក៏​បាន​យក​វត្ថុតាង​ទាំងពីរ មក​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់ ។​

​នគរបាល​ស្រុក​ស្អាង បាន​សន្និដ្ឋានថា ករណី​នេះ​បង្កឡើង​ដោយ​អ្នកបើកបរ​រថយន្ត និង​អ្នកជិះ​កង់ បើកបរ​ធ្វេសប្រហែស ខ្ជីខ្ជា ខ្វះ​ការប្រុងប្រយ័ត្ន​ដូចគ្នា ទើប​បង្កឲ្យមាន​គ្រោះថ្នាក់​ចរាចរ​កើតឡើ​ង ៕ ​ដោយ​ ៖ ​កូឡាប​

×