នារីម្នាក់កាលពីពេលថ្មីៗនេះ បានបង្ហោះពីទិដ្ឋភាពដែលនាងបានឃើញផ្ទាល់ភ្នែក ចំពោះសកម្មភាពបុគ្គលិកស្រីៗធ្វើការនៅក្នុងសាខាភោជនីយដ្ឋាន Domino ដែលត្រូវបានជឿថានៅក្នុងប្រទេសម៉ាឡេស៊ី ដោយពុំពាក់ស្រោមអនាម័យដៃនោះទេ ។ នាងបានចូលទៅក្នុងហាងនោះដោយសង្ឃឹមថា អាចដាក់ពាក្យសុំធ្វើការងារនៅទីនោះបាន ប៉ុន្តែ ហួសថ្លែង នៅពេលឃើញការអនុវត្ត «គ្មានអនាម័យ» ។ នៅពេលបុគ្គលិកពុំបានពាក់ស្រោមដៃបែបនេះ នោះចានចំណីអាហារទាំងអស់ គឺត្រូវបានរៀបចំដោយដទៃទទេ ។
នៅក្នុងការចែករំលែកនេះ នាងក៏បានលើកឡើងថា៖ «ប្រសិនបើពួកគេសន្មត់ថា ពុំពាក់ស្រោមដៃ ហេតុនេះ ចង់សួរទៅអ្នកទាំងអស់គ្នាប្រាកដទេថា ក្រចកដៃរបស់ពួកគេស្អាត? បងប្អូនទាំងអស់គ្នា បុគ្គលិក Domino ពិតជាគគ្រិចណាស់» ។
ទោះយ៉ាងណា ការលើកយកមកបង្ហាញរបស់នាង បែរជាទទួលមតិប្រតិកម្មយ៉ាងច្រើនទៅវិញ ដោយក្នុងនោះអ្នកលេងអ៊ិនធើរណែតមួយចំនួន បានធ្វើការរិះគន់ចំពោះការវិនិច្ឆ័យយ៉ាងលឿនមួយនេះរបស់នាង ដោយចង្អុលបង្ហាញថា នាងគួរតែមានការយល់ដឹងអំពីស្ថានការណ៍ មុនពេលធ្វើការចោទប្រកាន់ឥតលាក់លៀមបែបនេះ ៕ រក្សា