ភ្នំពេញ ៖ បន្ទាប់ពីមានផេកហ្វេសប៊ុកឈ្មោះ Khan Chan Sophal បានសរសេរថា ចុមខ្លាំងបាត់ស្រុកខ្មែរ ជនជាតិកូរ៉េម្នាក់ ត្រូវស្លាប់យ៉ាងអាថ៌កំបាំងបំផុត ភរិយាជាខ្មែរ ដើររកខ្វែងដៃខ្វែងជើង ដាក់ពាក្យបណ្តឹងគ្រប់កន្លែង ជាង៣ ខែ ស្រាប់តែ ប្រទះឃើញឡាន ដែលប្តីជិះ ទៅនៅអ្នកផ្សេងទៅវិញ ដែលត្រូវបានគេដឹងថា ឡាន Landcruiser 2016 សេរីទំនើបនេះ ត្រូវបានតុលាការ យកទៅរក្សាទុក រង់ចាំស្រាវជ្រាវរក សាច់ញាតិ ក្រុមគ្រួសារ ខាងជនជាតិកូរ៉េនោះមកទទួល ។ ករណីនេះ នគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សមត្ថកិច្ច និងស្ថានទូតកូរ៉េ បានប្រគល់ជាក់ស្តែង រថយន្ត Landcruiser 2016 សេរីទំនើប ទៅឲ្យកូនរបស់សពរួចហើយ ហើយកូនរបស់សពបានយកទៅចាត់ចែងបន្ត ជាសិទ្ធិរបស់កូនគាត់។
បើតាមការផ្សាយរស់ផេកហ្វេសប៊ុក PHNOM PENH Police Commissariat នៅថ្ងៃទី១៣ខែកុម្ភៈនេះ បានផ្សាយថា “តាមការស្នើសុំរបស់ស្ថានទូតកូរ៉េប្រចាំនៅកម្ពុជា មកក្រសួងមហាផ្ទៃ អំពីការទទួលស្គាល់ថា សាកសពដែលសមត្ថិកិច្ចរកឃើញ គឺពិតជាឈ្មោះPark Young Kwang របស់ជនជាតិកូរ៉េនោះមែន ហើយស្ថានទូតកូរ៉េ បានស្នើសុំរថយន្តដែលជារបស់សាកសពនោះ យកឲ្យកូនឈ្មោះ Park In Wook ប្រគល់ឲ្យកូន ដូច្នេះសមត្ថកិច្ចតាមរយៈក្រសួងមហាផ្ទៃ បានប្រគល់រថយន្តខាងលើទៅឲ្យកូនរបស់សព ដែលជាជនជាតិកូរ៉េតាមរយៈការស្នើសុំរបស់ស្ថានទូតកូរ៉េរួចហើយ”។
ប្រភពដដែល បានបន្តថា ដោយឡែកចំពោះរថយន្តខាងលើ សមត្ថកិច្ច និងស្ថានទូតកូរ៉េ បានប្រគល់ជាក់ស្តែង ទៅឲ្យកូនរបស់សពរួចហើយ ហើយការដែលឃើញរថយន្តចរាចរណ៍នៅលើផ្លូវសាធារណៈ គឺដោយសារកូនរបស់ជនជាតិកូរ៉េ បានយកទៅចាត់ចែងបន្ត ហើយការចាត់ចែងនោះ ជាសិទ្ធិរបស់កូនគាត់។
សូមបញ្ជាក់ថា ផេកហ្វេសប៊ុកឈ្មោះ Khan Chan Sophal កាលពីថ្ងៃទី១២ខែកុម្ភៈ បានសរសេរថា ចុមខ្លាំងបាត់ស្រុកខ្មែរ ! ជនជាតិកូរ៉េម្នាក់ ត្រូវស្លាប់យ៉ាងអាថ៌កំបាំងបំផុត ភរិយាជាខ្មែរ ដើររកខ្វែងដៃខ្វែងជើង ដាក់ពាក្យបណ្តឹងគ្រប់កន្លែង ជាង៣ ខែ ស្រាប់តែ ប្រទះឃើញឡាន ដែលប្តីជិះ ទៅនៅអ្នកផ្សេងទៅវិញ ដែលត្រូវបានគេ ដឹងថា ឡាន Landcruiser 2016 សេរីទំនើបនេះ ត្រូវបានតុលាការ យកទៅរក្សាទុក រង់ចាំស្រាវជ្រាវរក សាច់ញាតិ ក្រុមគ្រួសារ ខាងជនជាតិកូរ៉េនោះមកទទួល !
តែអ្វីមិននឹកស្មាន ប្រពន្ធជួបឡានប្តីធ្លាប់ជិះ ហើយកាតគ្រី នៅនិងដៃប្រពន្ធ តែបែជា ឡានទៅនៅនិងអ្នកផ្សេង ហើយឆ្លើយថា ទិញស្របច្បាប់ពីតុលាការ ទៅវិញ! ខណះ សាកសព ប្តី របស់គាត់ ពុំទាន់បានត្រូវរក ឃើញនៅឡើយ! តើហេតុអ្វី បានជាខាងតុលាការ លោកប្រញាប់សម្រេច យកឡាននោះ ទៅលក់ឲ្យ ជនទី៣ លឿនម្ល៉េះ?
ប្រពន្ធខ្មែរឈ្មោះ យ៉ាន ខេម៉ា បានអះអាងថា៖ ការបាត់ខ្លួនរបស់ប្តីគាត់ ៣ខែគត់ និងមានលុយជាប់ខ្លួនទៅជាមួយជាង ១ម៉ឺនដុល្លាផងដែរ ឡាននោះត្រូវបានគេប្លុងចោល នៅទំនប់កប់ស្រូវ ហើយ ស្នងការរាជធានីភ្នំពេញ ជាអ្នកយកទៅរក្សាទុក។
នាងបានដាក់ពាក្យបណ្តឹងទៅស្ថានទូតផងដែរ ឲ្យជួយរកប្តីរបស់នាង! ស្រាប់តែមិនទាន់បានប៉ុន្មាន ក៏មានអ្នកអះអាងថា ជាសាច់ញាតិ អតិតប្រពន្ធគាត់ ( លែងលះគ្នាយូរណាស់ហើយ) និងកូនប្រុសគាត់ មកពីកូរ៉េ ទទួលយកឡាននោះ និង ទាមទារ ឲ្យគាត់ចែកទ្រព្យសម្បតិ្ត ប្តីគាត់មានស្អីខ្លះឲ្យយកមកចែកគ្នាទៅវិញ។
មិនដឹងជាស្លាប់ពិតប្រាកដ ឬ នៅរស់ រកមិនទាន់ឃើញ ស្រាប់តែថាសមត្ថកិច្ចអះអាងថា មានគេប្រទះឃើញឆ្អឹងសាកសព មួយកន្លែង ហើយបានហៅប្រពន្ធគាត់ទៅឲធ្វើកោសល្យវិច័យពិនិត្យមើលធ្មេញក្រែងស្គាល់ ! ប្រពន្ធឆ្លើយថា៖ នាងមិនហ៊ានទៅទេ! ទី១. សុវត្ថិភាព ផ្ទាល់ខ្លួន ទី២. គ្រោងឆ្អឹងក៏នាងមិនចេញមើលដែរ ! ប៉ូលិសស្តីឲ្យថា ៖ មិនចេះចំណាំ រាប់មើលធ្មេញប្តីទេ?
ឆ្អឹងសាកសពនោះ ក៏ត្រូវបាន យកជា២ ចំណែកទៅឲ្យ (អតិតប្រពន្ធជនជាតិកូរ៉េ) នោះ១ និង ស្ថានទូតកូរ៉េយកទុក១ ដើម្បីពិសោធន៍ , មិនទាន់បានប៉ុន្មាន មានក្រដាស Copy ១សន្លឹក បញ្ជាក់ថា ឆ្អឹងនោះជារបស់គាត់ តែមិនមានការបោះត្រា ឬ បញ្ជាក់ ពីវិទ្យាស្ថានណាមួយ នៃប្រទេសកូរ៉េ ឬ រដ្ឋអំណាចកូរ៉េ ថាពិតជាឆ្អឹងប្តីរបស់គាត់ ពិតប្រាកដនោះឡើយ! ចំណែក ស្ថានទូតកូរ៉េ ក៏មិនទាន់ បានបង្ហាញពីកោសល្យវិច័យរបស់ខ្លួន នៅឡើយទៀតដែរ ជាមួយនិង ប៉ូលីសកូរ៉េ អាំងទ័រប៉ូល។
ដោយសារ មានអំណះអំណាង តែម្ខាងនេះហើយដែល ជាហេតុផល ឈានទៅរកឲខាង តុលាការប្រគល់ ឡាននោះ ទៅឲកូនប្រុសជនជាតិ កូរ៉េនោះ យកទៅលក់ដូរឲជនទី៣ និង យកលុយឡើងទៅស្រុកកូរ៉េ វិញបាត់តែម្តង។ ( អ្វីដែលងឿងឆ្ងល់ គឺហេតុអ្វី ខាងតុលាការ ប្រញាប់ប្រញាល់ចាត់ការរឿងបែងចែក ឡាននេះខ្លាំងម្ល៉េះ? )។
សំណុំរឿង នៃការបាត់ខ្លួន នេះ មិនទាន់ ត្រូវបានស្រាវជ្រាវផង ក៏នាំគ្នា ទាមទារបែងចែក ទ្រព្យសម្បត្តិគ្នាបាត់ទៅហើយ , ចំណែក រថយន្តនោះ ត្រូវតែ យកមក រក្សាការពារវិញ ដើម្បីស្រាវជ្រាវរឿងនេះ ឲ្យបានល្អិតល្អន់ វែកញែក រកយុត្តិធម៌ នៃការបាត់ខ្លួនសិន បានជារឿងត្រឹមត្រូវ។
សូមបងប្អូនជួយ share រឿង ដ៏អយុត្តិធម៌នេះ ឲដឹងដល់សម្តេចតេជោ ហ៊ុនសែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ឲជួយក្រុមគ្រួសាររបស់ជនជាតិកូរ៉េនោះផង ! សូម្បីតែការស្លាប់ក៏អាថ៌កំបាំងដែរ មិនដឹងថា ចេញពីផ្ទះ ត្រូវជនណា បបួ
លហូបចុកយកទៅសម្លាប់ទេ។
ពួកគាត់ស្នើសុំឲខាងក្រសួងមហាផ្ទៃ ជួយឆែកខ្សែអាត់សំឡេង លេខទូរស័ព្ទប្តីគាត់ផង ថានណារខ្លះមានការពាក់ពន្ធ័ក្នុងរឿងឃាតកម្មមួយនេះ ? ព្រោះប្រពន្ធគាត់ អះអាងថា ៖ ក្នុងមុខជំនួញ របស់គាត់គឺមានការកាច់កុង របរ រកស៊ី ជាមួយ ជនជាតិកូរ៉េ គ្នាគាត់ នៅកម្ពុជា ។
តើអាចជាករណីប្លន់ សម្លាប់យកឡាន និងទ្រព្យសម្បត្តិទេ? ហើយឡានឡង់គ្រីស៊រនោះ អ្នកជិះអាចមានទោស ឬទេ? នៅពេលដែល កាតគ្រីម្ចាស់ដើម នៅប្រពន្ធគេ? ដើម្បីបកវែកមុខរកការពិត នណារជាឃាតករ ពិតប្រាកដ និង ដើ៣ បានយកឡានឲ្យប្រពន្ធគ្រួសារសពវិញ គឺខ្ញុំនិង សម្ភាសន៍ ជាមួយ ប្រពន្ធគាត់៕ ដោយ ៖ បញ្ញាស័ក្តិ