ភ្នំពេញ ៖ នៅទីបំផុត សង្ឃទីប្រឹក្សា ហោ សុខុន ព្រះចៅអធិការវត្តច្បារអំពៅ នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ត្រូវបានចាប់ផ្សឹកបានសម្រេចហើយ។ ពិធីផ្សឹកត្រូវបានធ្វើឡើងនៅវត្តបុទុមវតី ចំពោះព្រះភក្ត្រសម្តេចសង្ឃនាយក នន្ទ ង៉ែត និងមន្ត្រីថ្នាក់ដឹកនាំសង្ឃជាច្រើនអង្គផ្សេងទៀត។
ការចាប់ផ្សឹកទាំងបង្ខំបែបនេះ ដោយសារព្រះចៅអធិការវត្តច្បារអំពៅអង្គនេះ បានប្រព្រឹត្តខុសធម៌វិន័យពាក់ព័ន្ធនឹងការឡាយវីដេអូ មានសង្ឃដីកាទាក់ទងនឹងបញ្ហានយោបាយ បញ្ហាប្រទេសជាតិ និងបញ្ហាការដកការអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប មកលើប្រទេសកម្ពុជា។
ពិធីផ្សឹកព្រះតេជគុណ ហោ សុខុន ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ និងសាសនា។ មុនពេលផ្សឹកព្រះតេជគុណ ត្រូវបានគេដឹកចេញពីវត្តច្បារអំពៅ សម្តៅទៅវត្តបុទុវតី ហើយធ្វើពិធីផ្សឹកតែម្តង យ៉ាងតក់ក្រហល់តែម្តង ៕ ដោយ ៖ កូឡាប