Saturday, February 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បណ្តុះបណ្តាល​ម​ជ្ឈ​ត្ត​ការ​ពាណិជ្ជកម្ម រួមចំណែក​លើកស្ទួយ​ប្រព​ន្ធ័​យុត្តិធម៌ និង​ទាក់ទាញ​វិនិយោគិន​

​ភ្នំពេញ ​៖ លោក ឱក ប៊ុង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​គូសបញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​ស្តីពី​ម​ជ្ឈ​ត្ត​ការ​ពាណិជ្ជកម្ម នឹង​រួមចំណែក​លើកស្ទួយ​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា តាមរយៈ​ការ​ផ្តល់នូវ​ចំណេះដឹង​ថ្មីៗ​ដល់​សិក្ខាកាម ដើម្បី​ចូលរួម​អនុវត្តន៍​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ដែល​អាចជួយ​សន្សំ​ថវិកា និង​ពេលវេលា​ជូន​វិស័យ​ឯកជន និង​ទាក់ទាញ​ទំនុកចិត្ត​កាន់តែ​ខ្ពស់​ពី​វិនិយោគិន​អន្តរជាតិ ជាពិសេស​ក្រុមហ៊ុន​ធំៗ​លំដាប់​ពិភពលោក​។​

​ការបញ្ជាក់​របស់ លោក​រដ្ឋលេខាធិការ បាន​ធ្វើឡើង​នៅក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ម​ជ្ឈ​ត្ត​ការ​ពាណិជ្ជកម្ម ដែល​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​បណ្តុះបណ្តាល​ពាណិជ្ជកម្ម និង​ស្រាវជ្រាវ នៃ​ក្រសួងពាណិជ្ជកម្ម កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្រោម​វត្តមាន​ចូលរួម​ពី​សិក្ខាកាម​ចំនួន ៧០​នាក់ ដែល​សុទ្ធសឹង​ជា​មន្ត្រី​មកពី​ទីស្តីការក្រសួង និង​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​-​ខេត្ត​។​

​នៅក្នុង​ឱកាស​នោះ​លោក ឱក ប៊ុង បានលើកឡើង​អំពី​សារសំខាន់ និង​អត្ថប្រយោជន៍​នៃ​ប្រព័ន្ធ​ម​ជ្ឈ​ត្ត​ការ សម្រាប់​បម្រើការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម និង​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​ពង្រឹង​នីតិរដ្ឋ ព្រមទាំង​អភិបាលកិច្ច​ល្អ តាមរយៈ​ការបន្ត​អនុវត្ត​កំណែទម្រង់​ប្រព័ន្ធ​ច្បាប់ និង​តុលាការ សំដៅ​ឆ្លើយតប​តម្រូវការ​របស់​ធុរជន​ជាតិ និង​វិនិយោគិន​អន្តរជាតិ ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ធុរកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​រដ្ឋលេខាធិការ បាន​អំពាវនាវ​ដល់​សិក្ខាកាម​ទាំងអស់ ប្រឹងប្រែង​យកចិត្តទុកដាក់​ក្នុងការ​សិក្សា ជាពិសេស​ស្តាប់​ការពន្យល់​របស់​វាគ្មិន ដើម្បី​ធ្វើឱ្យ​វគ្គ​បណ្តុះបណ្តាល​ដ៏​មាន​សារសំខាន់​នេះ ក្លាយទៅជា​វេទិកា​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ល្អៗ អំពី​យន្តការ​ដោះស្រាយ​វិវាទ​តាមរយៈ​ច្បា​ប់ម​ជ្ឈ​ត្ត​ការ​កម្ពុជា សម្រាប់​យកទៅអនុវត្ត​ន៍​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​។​

“​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នេះ វា​បាន​ជួយ​សម្រួល​បន្ទុក​ចំណាយ និង​ជួយ​ព​ន្លឿ​ន​ពេលវេលា​ក្នុងការ​ដោះស្រាយ​ជម្លោះ​សម្រាប់​ធុរជន ពេល​មាន​វិវាទ​កើតឡើង ហើយ​វា​មិនមែនជា​ការប្រកួតប្រជែង​ជាមួយ​យន្តការ​ប្រព័ន្ធតុលាការ​ទេ ប៉ុន្តែ​វា​ជាការ​បំពេញបន្ថែម​ឱ្យ​ប្រព័ន្ធយុត្តិធម៌​”​លោក ឱក ប៊ុង មានប្រសាសន៍​បន្ថែម​។​

​គួរ​រំលឹក​ដែរ​ថា ដើម្បី​លើកកម្ពស់​បរិយាកាស​ធុរកិច្ច និង​វិនិយោគ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ក្រសួងពាណិជ្ជកម្ម ជា​សេនាធិការ បាន​ផ្ដួចផ្ដើម​បង្កើត​មជ្ឈមណ្ឌល​ជាតិ នៃ​ម​ជ្ឈ​ត្ត​ការ​ផ្នែក​ពាណិជ្ជកម្ម នៅក្នុង​ឆ្នាំ​២០១៣​។ បច្ចុប្បន្ន មជ្ឈមណ្ឌល​ជាតិ​នេះ បាន​កំពុងផ្តល់​សេវា​ផ្លូវច្បាប់​ជូន​ធុរជន និង​វិនិយោគិន​គ្រប់​ជាតិ​សាសន៍ ដោយ​ប្រើប្រាស់​ម​ជ្ឈ​ត្ត​ករ​ម្នាក់ ឬ​ច្រើន ដើម្បី​ដោះស្រាយ​រាល់​វិវាទ​អាជីវកម្ម​ក្រៅ​ប្រព័ន្ធតុលាការ ដែលមាន​រយៈពេល​យូរ និង​ច្រើន​ដំណាក់កាល​ ៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

×