ហេតុការណ៍នៃឆាកប្រយុទ្ធយ៉ាងសាហាវលើឡានក្រុងនេះ កើតឡើងនៅទីក្រុង Cuezon ប្រទេសហ្វីលីពីន ហើយខណៈពេលប្រពន្ធដើមតាមទាន់ស្ទុះទៅវាយនោះ ស្រីកំណាន់ក៏មិនធម្មតាដែរ ដោយប្រើជើងវាយបកយ៉ាងសាហាវ ។
ប្រពន្ធណាមិនប្រច័ណ្ឌប្តី ។ នាងជាប្រពន្ធរបស់អ្នកបើកបរឡានក្រុងនេះបានសង្ស័យហើយតាមដានមួយរយៈហើយ មើលឃើញផ្ទាល់ភ្នែក ។ ឈឺចាប់នឹងប្តីដែលមិនត្រឹមមានស្រីថែមទាំងគ្មានការអៀនខ្មាស់នៅសំញ៉ែងភាពស្រឡាញ់ថ្នាក់ថ្នមដោយចំហមុខគេឯងលើឡានទៀត ទ្រាំលែងបានក៏លែងនិយាយចេញហើយស្ទុះទៅធ្វើការវាយតប់ភ្លាមៗ ។
នាងស្រីយកប្តីគេក៏មិនធម្មតាបានវាយបកយ៉ាងសាហាវលើប្រពន្ធដើម ។ ប្រពន្ធដើមវាយបណ្តើរ យំសស្រាក់ ហើយពោលឃ្លាមួយគួរឲ្យអាណិត “ខ្ញុំស្មានថាបងលែងវានោះបាត់ហើយតើ!?” ។
សបញ្ជាក់ថា អាប្តីបែបនេះពិតជាលែងកែកុនបានហើយ កុំស្តាយស្រណោះទៀត! មែនទេប្រិយមិត្តជាភរិយាទាំងឡាយ!
ចន្ទ្រា