កោះកុង ៖ នារី ២ នាក់ ជិះម៉ូតូហុងដាឌ្រីមសង់ ទៅបុករថយន្តពីក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ ដែលករណីនេះ បានកើតឡើង វេលាម៉ោង ៦និង៣០នាទីព្រឹក នៅថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅចំណុច លើស្ពានព្រែកកោះប៉ោ (ស្ពានកោះកុង) ខេត្តកោះកុង។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះ បណ្តាលឲ្យរងរបួសស្ត្រីចំនួន ២ នាក់ ក្នុងនោះរបួសធ្ងន់ម្នាក់ ។ ជនរងគ្រោះ ត្រូវបានបញ្ជូនព្យាបាលទៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។ ចំណែកឯម៉ូតូ និងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទដឹកកម្មករ ចំណុះ៥តោន បានយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីធ្វើការដោះស្រាយ។
គួរបញ្ជាក់ផងដែរថា រថយន្តដឹកកម្មកររោងចក្រ បានខូចនៅលើស្ពាន ក៏មានការផ្លាស់ប្តូរកម្មករទៅរថយន្តថ្មីមួយទៀត ហើយម្ចាស់អង្គុយនៅលើរថយន្តផ្នែកខាងក្រោយ ដើម្បីរង់ចាំជាងមកជួសជុល ក៏ស្រាប់តែម៉ូតូ មួយគ្រឿងជិះមកពីក្រោយតែម្តង ៕ ដោយ ៖ បញ្ញាស័ក្តិ