តារាម៉ូដែលនាង Michelle Lewin ថ្មីៗនេះ បានចែករំលែកឃ្លីបវីដេអូដ៏គួរឲ្យខ្មាសអៀនមួយរបស់ខ្លួន ជាមួយអ្នកតាមដានរបស់នាង នៅលើបណ្តាញសង្គម បន្ទាប់ពីនាងត្រូវបានជ្រូកព្រៃ១ក្បាល ដេញតាមខាំកំប៉េះគូទគួរឲ្យស្លុតរន្ធត់ ខណៈនាងកំពុងដើរលំហែរកាយក្នុងឈុតប៊ីគីនី នៅលើវាលខ្សាច់នៃកោះពោរពេញដោយសត្វជ្រូក Bahamas ។
ជាមួយស្លាកស្នាមខាំពីរបីចង្កូមរបស់ជ្រូកឡើងក្រម នៅត្រង់កំបេះគូទខាងឆ្វេង តារាម៉ូដែលសញ្ជាតិវេណេហ្ស៊ុយអេឡា វ័យ ៣២ ឆ្នាំរូបនេះ បានធ្វើឲ្យអ្នកតាមដាននៅលើ Instagram របស់នាងចំនួន ១៣.៤ លាននាក់ ផ្ទុះសំណើចយ៉ាងខ្លាំងតែម្តង ។
ទាក់ទងនឹងករណីគួរឲ្យអស់សំណើចនេះផងដែរ នោះគេបានឲ្យដឹងថា ពុំមែនកើតឡើងតែសម្រាប់នាង Lewin ទេ តែក៏មានតារាម៉ូដែលដទៃទៀត ក៏ត្រូវបានគេរាយការណ៍ថា ត្រូវបានសត្វជ្រូកព្រៃទាំងនោះខាំផងដែរ ៕ រក្សា