មនុស្សជាច្រើននឹកគិតថា ប្តីទី១៤ របស់សេដ្ឋីនីថៃរូបនេះ ប្រាកដជាបុរសសង្ហារមាឌធំខ្ពស់ មុខមាត់យ៉ាងហោចក៏មានអំណោយទាន តែការពិតទៅគ្រាន់តែជាបុរសធម្មតាៗម្នាក់ប៉ុណ្ណោះ ។
សេដ្ឋីនី Leena Jung និងប្តីទី១៤ ។
ប៉ុន្មានថ្ងៃមុននេះ សេដ្ឋីនីថៃឈ្មោះ Lan Leena Jungjanya អាយុ ៦០ឆ្នាំ មានឈ្មោះហៅក្រៅ Leena Jung បានប្រកាសក្ឌែងៗថា ទើបលែងលះស្វាមីទី ១៤ ហើយកំពុងរក “មុខសញ្ញា” ថ្មី ។ មូលហេតុគឺស្វាមីទី ១៤ នោះ មិនឆ្លើយតបបានតម្រូវការតណ្ហា ២៨ដង/១ថ្ងៃរបស់គាត់ ។
មិនត្រឹមប្រកាសព័ត៌មានទេ សេដ្ឋីនីតណ្ហាក្រាស់រូបនេះនៅបានទម្លាយចេញរូបភាពនៃបុរសទើបត្រូវ…ទាត់ចោលម្នាក់នេះទៀត ។
តាមស្តង់ដារដ៏ “តឹងតែង” អាយុក្រោម ២៥ឆ្នាំ កម្ពស់ ១,៨ម៉ែត្រឡើង ទម្ងន់ក្រោម ៧០គីឡូក្រាម សាច់ដុំក្បាលពោះ ៦ដុំ ផ្ទៃមុខស្អាតបាត… ។
មុខមាត់ធម្មតាៗ ខុសពីស្តង់ដាររបស់ប្តីទី ១៤ ។
បណ្តាញសង្គមថៃនៅចចាមអារាមថា បុរសនេះមានជំងឺសរសៃប្រសាទ ហើយតម្រូវឲ្យនៅមន្ទីរពេទ្យជាប្រចាំ ។ ប៉ុន្តែសេដ្ឋីនីរូបនេះ បានឆ្លើយតបវិញថា ៖ បុរសនោះជាតន្ត្រីករ ដែលមានស្នាដៃនិពន្ធបទចម្រៀងជាង ២០០បទ ហើយជាអ្នកនៅស្រុកកំណើតជាមួយគ្នា ។ មូលហេតុដែលគាត់ត្រូវទៅមន្ទីរពេទ្យប្រចាំនោះ ព្រោះ “វះកាត់ត្របកភ្នែក” ! ។
ចាំមើលប្តីទី ១៥វិញ យ៉ាងម៉េចដែរ! ពិតជាមានលុយអាចធ្វើអ្វីៗក៏បានមែនឬ!?