ឆ្នាំជូត ៖ អ្នកងាយត្រូវគេរំខានឆាឆៅ , ល្អបំផុតគួរចៀសឲ្យឆ្ងាយពីបញ្ហាដើម្បីកុំឲ្យឥទ្ធិពលដល់ការងារ , ដាច់ខាតមិនត្រូវបង្កជម្លោះជាមួយនររណាម្នាក់ ទោះបីគេមានចេតនារករឿងខ្លួនក៏ដោយ ។ រឿងមនោសញ្ចេតនាពុំសូវល្អងាយមានការខ្វែងគំនិតគ្នាចង់ឈ្នះចាញ់រៀងៗខ្លួន ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៥,៨ពិន្ទុ ។ ម៉ោងល្អ 15h-17h ។ ពណ៌ទឹកសមុទ្រ , ស ។ ឆ្នាំអ្នកយកអាសា ម្សាញ់ , វក ៕
ឆ្នាំឆ្លូវ ៖ ថ្ងៃនេះអ្នកងាយមួរម៉ៅ នាំដល់ការឈ្លោះប្រកែកជាមួយអ្នកដទៃ ។ អ្នកគួរលើកលែងអត់ឱនឲ្យគ្នា មានអ្វីគួរសន្សឹមៗបកស្រាយឲ្យច្បាស់លាស់កុំឲ្យរឿងតូចបែកទៅជាធំ ។ ថ្ងៃនេះអ្នកគួរចេញក្រៅជួបអតិថិជន ដៃគូរកស៊ីដើម្បីជំរុញទំនាក់ទំនងកាន់តែល្អប្រសើរ និងសម្រេចបានជោគជ័យច្រើន ។ មនោសញ្ចេតនាហាក់មិនរីកចម្រើនទៅមុខដោយអ្នកទាំង២មានទស្សនៈផ្ទុយគ្នាច្រើន ។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ២,៥ពិន្ទុ ។ ម៉ោងល្អ 9h-11h ។ ពណ៌លឿង , ត្នោត ។ ឆ្នាំអ្នកយកអាសា ចរ , រកា ៕
ឆ្នាំខាល ៖ ថ្ងៃនេះនឹងជាថ្ងៃដ៏ល្អប្រសើរមួយដើម្បីអ្នកជំរុញបុព្វហេតុ ។ អ្នកធ្វើការមានការទទួលខុសត្រូវ ឧស្សាព្យាយាម និងប្រយ័ត្នប្រយែង ។ ក៏អាស្រ័យដោយហេតុនេះដែលស្ថានភាពហិរញ្ញវត្ថុក៏ចម្រុងចម្រើន មានឱកាសរកប្រាក់ច្រើន ។ ប្រសិនក្តាប់ឱកាសទាន់ពេលនោះនឹងមានម៉ូយរកស៊ីថ្មីជោគជ័យបំផុត ។ រឿងមនោសញ្ចេតនា ងាយកើតទំនាស់ ឈ្លោះប្រកែកគ្នាត្រូវចេះអត់ឱនអធ្យាស្រ័យ ម្នាក់ៗដកថយបន្តិចទើបទំនាក់ទំនងអាចផ្សះផ្សាបាន ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៤,៧ពិន្ទុ ។ ម៉ោងល្អ 19h-21h ។ ពណ៌ខ្មៅ , លឿង ។ ឆ្នាំអ្នកយកអាសា មមែ , ឆ្លូវ ៕
ឆ្នាំថោះ ៖ អ្នកជួបការសុខសាន្តក្នុងជីវិត ។ រឿងលុយកាក់ មនោសញ្ចេតនាស្មានតែល្អប្រសើរ , បុព្វហេតុស្ថិរភាពរឹងមាំ , នេះជាការចាប់ផ្តើមដ៏ល្អក្នុងឆ្នាំថ្មី ។ អ្នកអាចចូលរួមកិច្ចការសប្បុរសធម៌ ឬជួយអ្នកជួបការលំកាដើម្បីបន្ថែមសំណាងល្អសម្រាប់ខ្លូន។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ១,៩ពិន្ទុ ។ ម៉ោងល្អ 11h-13h ។ ពណ៌ខ្មៅ , ទឹកសមុទ្រ ។ ឆ្នាំអ្នកយកអាសា វក , កុរ ៕
ឆ្នាំរោង ៖ អ្នកមានចរិតដាច់ខាត មិនខ្លាចការលំបាក, ជួបបញ្ហាស្មុគស្មាញនៅតែនឹងនរប្រឈមមុខ ។ ប៉ុន្តែក៏អាស្រ័យដោយហេតុនេះដែលអ្នកបែរជាមានផ្នែកអភិរក្សមិនស្តាប់យោបល់រួមចំណែក ឬដំបូន្មានរបស់អ្នកដទៃនាំឲ្យងាយបំពានកំហុសគួរឲ្យសោកស្តាយ ។ ថ្ងៃនេះមានប្រផ្នូលបាត់បង់របស់ទ្រព្យត្រូវប្រយ័ត្នប្រយែងមិនឲ្យអ្នកដទៃខ្ចី សូម្បីតែបងប្អូនព្រោះនឹងពិបាកទារត្រឡប់មកវិញ និងថែមទាំងប្រេះឆាទំនាក់ទំនង ។ មនោសញ្ចេតនាធម្មតាពុំមានអ្វីគួរឲ្យបារម្ភ ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៣ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ៣,៦ពិន្ទុ ។ ម៉ោងល្អ 5h-7h ។ ពណ៌លឿង, ត្នោត ។ ឆ្នាំអ្នកយកអាសា ជូត , មមែ ៕
ឆ្នាំម្សាញ់ ៖ ប្រាក់ចំណូលក្នុងថ្ងៃរបស់អ្នកល្អបំផុត ។ នេះក៏ជាលទ្ធផលរបស់ភាពសកម្មព្យាយាម ម្ចាស់ការស្វែងរកឱកាសសម្រាប់ខ្លួនឯង ។ ទាំងបុព្វហេតុ និងលាភសំណាងរបស់អញនកសុទ្ធតែពោរពេញដោយក្តីសង្ឃឹម តែអាចពើបប្រទះបញ្ហាបន្តិចត្រូវប្រយ័ត្នពាក្យសម្តី ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៤,៩ពិន្ទុ ។ ម៉ោងល្អ 9h-11h ។ ពណ៌ក្រហម , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា ខាល , រោង ៕
ឆ្នាំមមី ៖ ថ្ងៃនេះឆ្នាំមមី មានអារម្មណ៍ស្រួលខ្លួនដោយសារទំនាស់ក្នុងគ្រួសារ ត្រូវបានដោះស្រាយ គ្រប់គ្នាបានស្រស់ស្រាយរីករាយឡើងវិញ ។ ហិរញ្ញវត្ថុស្ថិរភាព ។ មនោសញ្ចេតនាពោរពេញដោយភាពរីករាយ សុភមង្គល ។ ការងារពុំជួបការលំបាក គ្រប់យ៉ាងសុទ្ធតែដំណើរការទៅតាមផែនការ ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ២,៩ពិន្ទុ ។ ម៉ោងល្អ 3h-5h ។ ពណ៌ទឹកក្រូច , ផ្កាឈូក ។ ឆ្នាំអ្នកយកអាសា មមី , ថោះ ៕
ឆ្នាំមមែ ៖ ការងារជួបការលំបាក ឧបសគ្គច្រើន ។ ដោយត្រូវដោះស្រាយបញ្ហាបន្ថែមការត្រិះរិះ ហេតុនេះសុខភាពរបស់អ្នកងាយប្រឈមបញ្ហា ។ រឿងមនោសញ្ចេតនាក៏ពុំសូវល្អ ងាយកើតទំនាស់ដោយសារតែរឿងតូចតាច ។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៣ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៥,៨ពិន្ទុ ។ ម៉ោងល្អ 9h-11h ។ ពណ៌ទឹកក្រូច , ត្នោត ។ ឆ្នាំអ្នកយកអាសា ម្សាញ់ , ថោះ ៕
ឆ្នាំវក ៖ ថ្ងៃនេះអ្នកជួបសំណាងល្អច្រើនក្នុងរឿងលុយកាក់ រកប្រាក់បានងាយ ពិសេសអ្នកធ្វើជំនួញជួញដូរបានកាក់កបបំផុត ។ ពិនិត្យជារួមគ្រប់យ៉ាងក្នុងថ្ងៃនេះពុំមានអ្វីលំបាក តែអ្នកត្រូវប្រយ័ត្នពាក្យសម្តីបន្តិចកុំជ្រៀតជ្រែកក្នុងកិច្ចការអ្នកដទៃ ។ រឿងមនោសញ្ចេតនាពុំមានអ្វីគ្រាន់បើជាងមុន ដោយកំពុងស្ថិតក្នុងភាពសោះកក្រោះមិនសូវយកចិត្តទុកដាក់ចំពោះគ្នា ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៥,៩ពិន្ទុ ។ ម៉ោងល្អ 5h-7h ។ ពណ៌ប្រាក់ , ស ។ ឆ្នាំអ្នកយកអាសា រោង , ឆ្លូវ ៕
ឆ្នាំរកា ៖ ការងារល្អបំផុត គ្រប់យ៉ាងសុទ្ធតែអាចសម្រេចបានដូចបំណង ដោយពុំជួបឧបសគ្គអ្វីរារាំង ។ ចំណូលស្ថិរភាព អ្នកអាចចាយវាយដោយមិនចាំបាច់ត្បិតត្បៀត ។ មនោសញ្ចេតនាក៏ប្រកបដោយភាពកក់ក្តៅផ្អែមល្ហែម ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៣,៦ពិន្ទុ ។ ម៉ោងល្អ 9h-11h ។ ពណ៌ប្រាក់ , លឿង ។ ឆ្នាំអ្នកយកអាសា ជូត , វក ៕
ឆ្នាំចរ ៖ ការងារអំណោយផលល្អ មានអ្នកជួយយកអាសាជ្រោមជ្រែងគ្រប់ជំហាន ហេតុនេះសមិទ្ធផលសម្រេចបានក៏ខ្ពស់ ។ ចំណូលកើនឡើង តែអ្នកត្រូវចេះគ្រប់គ្រងឲ្យល្អ មិនត្រូវខ្ជះខ្ជាយ ។ មនោសញ្ចេតនាពុំល្អ គួរលៃពេលវេលាឲ្យបានសម្រាប់មនុស្សដែលខ្លួនស្រឡាញ់ ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ១,៦ពិន្ទុ ។ ម៉ោងល្អ 5h-7h ។ ពណ៌ត្នោត , ស ។ ឆ្នាំអ្នកយកអាសា ជូត , មមែ ៕
ឆ្នាំកុរ ៖ អ្នកពុំជួបការលំបាក ឬឧបសគ្គអ្វីក្នុងការងារ និងថែមទាំងទទួលបានការជ្រោមជ្រែងពីអ្នកនៅជុំវិញ ជាហេតុធ្វើឲ្យងាយសម្រេចបានជោគជ័យដូចបំណង ។ ថ្ងៃនេះត្រូវប្រយ័ត្នទុកដាក់របស់របរឲ្យបានល្អ ព្រោះអាចប្រឈមការបាត់បង់ ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៥,៩ពិន្ទុ ។ ម៉ោងល្អ 9h-11h ។ ពណ៌ប្រាក់ , ស ។ ឆ្នាំអ្នកយកអាសា ថោះ , វក ៕