បន្ទាយមានជ័យ ៖ ផេកហ្វេសប៊ុកសំឡេងឥស្លាមកម្ពុជា កាលពីថ្ងៃទី១៥កុម្ភៈ បានផ្សាយថា ជនជាតិម៉ាឡេស៊ីទាំង 47 នាក់ដែលត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តបន្ទាយមានជ័យត្រូវបានតុលាការសម្រេចដោះលែងនៅរសៀលថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៩នេះ បន្ទាប់ពីមានកិច្ចចរចាររវាងរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរកម្ពុជា-ម៉ាឡេស៊ី ។ ទោះយ៉ាងណាផេកហ្វេសប៊ុកសំឡេងឥស្លាមកម្ពុជា មិនបានបញ្ជាក់ពីមូលហេតុ នៃការចាប់ខ្លួនពួកគេទាំងនោះ៕ ដោយ៖កូឡាប