ថ្មីៗនេះ ហេតុការណ៍យោងយោគដ៏ខ្លាំងក្លាមួយ ពីសំណាក់ភ្ញៀវទេសចរជាយុវជន ស្ថិតនៅក្នុងរមណីយដ្ឋានមួយកន្លែង ដែលគេជឿថានៅក្នុងប្រទេសជប៉ុន បានបណ្តាលឲ្យស្ពានខ្សែកាប្តិ៍ដាច់ ហើយមនុស្សចំនួន ៦ នាក់ ត្រូវព្យួរខ្លួនដូចត្រីជាប់មងភ្លាមៗតែម្តង ។
អ្នកមើលការខុសត្រូវនៃទីកន្លែងកម្សាន្ត ត្រូវបានគេចង្អុលបង្ហាញថា មានយុវជន២នាក់បានអង្រន់ ខណៈភ្ញៀវទេសចរដទៃទៀតត្រូវឈរនៅទ្រឹង នៅលើនោះទាំងព្រលឹងចុងសក់ ប៉ុន្តែ សំណាងហើយ ដែលពុំមាននរណាម្នាក់រងរបួសធ្ងន់ធ្ងរ ៕ រក្សា