កំពង់ចាម ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៧ និង២១នាទី នៅចំណុចភ្នំបាសិត ស្ថិតក្នុងភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កម្លាំងជំនាញខេត្ត សហការជាមួយជំនាញស្រុកស្ទឹងត្រង់ និងស្រុកចំការលើ បើកកិច្ចប្រតិបត្តិការ បង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ។
ក្រុមប្រើប្រាស់ថ្នាំញៀនដែលជាប្រុសទាំងអស់នោះ ៖ ១.ឈ្មោះ ផុន រិទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិអូរលើ ឃ។មេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មុខសញ្ញាសេសសល់ក្នុងសំណុំរឿង និងមានដីកាបង្គាប់ឲ្យនាំខ្លួនចំនួន២ដីកា គឺដីកាបង្គាប់ឲ្យនាំខ្លួនលេខ៦១៣៩ ត.ព្រ ចុះថ្ងៃទី១៩.១០.២០១៨ ចេញដោយលោក សួន សំណាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងដីកាបង្គាប់ឲ្យនាំខ្លួនលេខ២១៤/១៩ ចុះថ្ងៃទី១០.០១.២០១៩ ចេញដោយលោកស្រី គឹម លុយ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
២-ឈ្មោះ ហាក់ គ្រីយ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរឥស្លាម នៅភូមិស្ពឺ(ក) ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម(វិជ្ជមាន)។៣-ឈ្មោះ ខឿន ធារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ នៅភូមិជើងវត្ត ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ(វិជ្ជមាន)។ ៤-ឈ្មោះ យ៉េង គីងយ៉ុន ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ នៅភូមិអូរពីរ ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម(វិជ្ជមាន)។ ៥-ឈ្មោះ ធឿន វុទ្ធី ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ នៅភូមិអូរពីរ ឃុំដងក្តារ ស្រុកស្ទឹត្រង់ ខេត្តកំពង់ចាម(វិជ្ជមាន)។ ៦-ឈ្មោះ រ៉េត និត ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ នៅភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម(វិជ្ជមាន)។ ៧-ឈ្មោះ អាត គឹមហាក់ ភេទប្រុស អាយុ៣១ឆ្នាំ ជាតិខ្មែរ នៅភូមិសន្ទិចកើត ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម(វិជ្ជមាន)។ ៨-ឈ្មោះ ម៉េន សុខា ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ នៅភូមិស្ពឺ(ក) ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។ ៩-ឈ្មោះ អេង ជាតិ ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ នៅភូមិអូរវាយ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ ១០-ឈ្មោះ ខៀវ សុថារី ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ នៅភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។
សមត្ថកិច្ចរឹបអូសវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌សសង្ស័យ ថ្នាំញៀនចំនួន២៩កញ្ចប់ (ធំ៧កញ្ចប់ និងតូច២២កញ្ចប់) ទូរស័ព្ទ១០គ្រឿង ម៉ូតូ៦គ្រឿង។ បច្ចុប្បន្នជំនាញកំពុងចងក្រងសំណុំរឿងតាមនីតិវិធី៕ ដោយ ៖ បញ្ញាស័ក្តិ