ខេត្តស្វាយរៀង ៖ ផ្ទះមួយខ្នងត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងនាំគ្នាជួយបាញ់ទឹកនិងជះពន្លត់ប៉ុន្តែអកុសលហួសពេលទៅហើយហេតុការណ៏នៃគ្រោះអគ្គិភ័យនេះបណ្តាលមកពីម្ចាស់ផ្ទះយកភ្លើងមកដុតសំបុកឪម៉ាល់ក្នុងភូមិរបស់ខ្លួនមិនប្រយត្ន័។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី១៥ ខែកម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចភូមិចុងព្រែក ឃុំអណ្តូងពោធិ៍ស្រុករមាសហែកខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលស្រុករមាសហែកបានអោយដឹងម្ចាស់ផ្ទះរងគ្រោះមានឈ្មោះសៅ អ៊ាន ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរកសិកររស់នៅភូមិចុងព្រែក ឃុំអណ្តូងពោធិ៍ស្រុករមាសហែក។
ប្រភពដដែលបានបន្តថាៈចំពោះផ្ទះដែលខូចខាតមានបណ្ដោយទទឹងទំហំ៦ម៉ែត្រគុណ៦ម៉ែត្រសង់អំពីឈើដំបូលប្រក់សង្ក័សីជញ្ជាំងស្លឹក សំភារៈខូចខាតរួមមានស្រូវចំនួន២៥០គីទ្បូសសរផ្ទះ១២ដើម ននងត្នោតចំនួន១៣ ននងម៉ាសុីនបាញ់ថ្នាំស្រូវ១គ្រឿងកង់១គ្រឿងនិងលុយមួយចំនួនធំ ។
តាមម្ចាស់ផ្ទះបានអោយដឹងថាមុនកើតហេតុគឺគាត់មានគោលបំណងយកសំបុកឪម៉ាល់ចេញពីក្នុងភូមិរបស់ខ្លួនបន្ទាប់មកក៏បានយកភ្លើងមកដុតសំបុកនោះប៉ុន្តែមិនប្រយត្ន័ស្រាប់តែឆាបឆេះឡើងធ្វើអោយគាត់ស្រឡាំងកាំងនិងស្រែកហៅអ្នកភូមិនាំគ្នាជួយបាញ់ពន្លត់ប៉ុន្តែអកុសលហួសពេលទៅហើយ ៕ ដោយ ៖ វ៉ៃកូ