១.Miroslaw Magola ៖ ចលនាវត្ថុដោយប្រើខួរក្បាលបញ្ជា
គាត់មានសញ្ជាតិប៉ូឡូញ ។ គាត់មានសមត្ថភាពប្រើថាមពលខួរក្បាលដើម្បីលើកវត្ថុជុំវិញខ្លួនជាអាទិ៍ ៖ ឆ្នាំងខ្ទះធ្វើពីលោហៈ បដិមាធ្វើពីថ្មហ្គិច ឲ្យវាវិលចលនាតាមលំហមកភ្ជាប់នឹងរាងកាយគា់ ។ អ្នកវិទ្យាសាស្ត្របានធ្វើការត្រួតពិនិត្យជាច្រើនលើកចំពោះសមត្ថភាពចម្លែកបែបនេះ តែពុំអាចរកឃើញមូលហេតុសោះឡើយ ។
២.Manjit Singh
បុរសឥណ្ឌារូបនេះមានថាមពលដ៏អស្ចារ្យណាស់ ។ គាត់បានបំបែកឯកគ្គទកម្មចំនួន៣១របស់ពិភពលោក ដែលភាគច្រើនគឺការអូសទាញវត្ថុមានទម្ងន់ធ្ងន់ ដោយប្រើបណ្តាផ្នែកនឹកស្មានមិនដល់របស់សរីរាង្គ ។
សមត្ថភាពអស្ចារ្យនោះមានជាអាទិ៍៖ ប្រើធ្មេញដើម្បីទាញឡានទ្រុង២ជាន់ បានចម្ងាយ ១៦ម៉ែត្រ ។ ជាមួយឡានដដែលនោះគាត់ឲ្យអ្នកដំណើរឡើងជិះ ៥៤នាក់ រួចប្រើតែដៃម្ខាងទាញបានចម្ងាយ ៥៥ម៉ែត្រ ។
លោកនៅបានប្រើត្រចៀកដើម្បីទាញយន្តហោះទម្ងន់ ៩២តោនបានចម្ងាយ ១៥សង់ទីម៉ែត្រ ។
៣.Ru Anting
បុរសកើតនៅខេត្តហួណាន ប្រទេសចិននេះ មានសមត្ថភាពប៊ឺតទឹកតាមរន្ធច្រមុះ រួចបាញ់បញ្ចេញតាមក្រពេញទឹកភ្នែក ។ ពេលសម្តែងនៅទីក្រុង Shanshui ខេត្តក្វាងតុង លោកបានបង្ហាញសមត្ថភាពប្រើ “ទឹកភ្នែក” សរសេរអក្សលើផ្ទាំងក្រណាត់ពណ៌ក្រហម ។
៤. Machel Lotito ៖ (១៥/៦/១៩៥០-២៥/៦/២០០៧)
បុរសសញ្ជាតិបារាំងរូបនេះអាចបរិភោគអ្វីៗដែលអ្នកដទៃមិនអាចបរិភោគបាន ។ ស្នាដៃបរិភោគរបស់ចម្លែករបស់លោករួមមាន ៖ យន្តហោះ១គ្រឿង កង់ ១៨ រទេះរុញក្នុងផ្សារទំនើប ៧ ទូរទស្សន៍ ៧គ្រឿង គ្រែ២ មឈូស១ កុំព្យូទ័រ១ ។ ពលរដ្ឋបារាំងហៅគាត់ថា “Monsieur Mangetout” មានន័យថា បុរសអាចស៊ីអ្វីៗទាំងអស់ ។
យន្តហោះប្រភេទ Cessne 150 នេះ ដែលគាត់បរិភោគអស់ក្នុងរយៈពេល…២ឆ្នាំ ។ ក្រពះនិងពោះវៀនលោកមានសន្ទះក្នុងកម្រាស់ក្រាស់ជាងមនុស្សធម្មតា ២ដង អាស៊ីតរំលាយអាហាររបស់គាត់ប្រហែលខុសគេដែរ ។ លោកអាចបរិភោគរបស់ទាំងនេះ ហើយស្ថិរភាពធម្មតាគ្មានអ្វីប្លែក ។
តាមលោកនោះ របស់ដែលលោកមិនហ៊ានប៉ះគឺចេកនិងស៊ុតស្ងោរឆ្អិន ។ លោកស្លាប់ក្នុងវ័យ ៥៧ឆ្នាំ នាខែមិថុនា/២០០៧ ។
៥. ថាយង៉ុក
គាត់មានសញ្ជាតិវៀតណាម ហើយតាំងពីឆ្នាំ ១៩៧៣ ក្រោយពេលកើតជំងឺគ្រុនក្តៅធ្ងន់ធ្ងរម្តង លោកលែងធ្មេចភ្នែកដេកបាន ។
ទោះបីលោក “ខានដេក” ជាង៤០ឆ្នាំហើយក្តី បាតុភូតចម្លែកនេះពុំរំខានដល់សុខភាពលោកទេ ។ លោកនៅអាចលីបាវអង្ករ ៥០គីឡូក្រាម ដើរចម្ងាយ 3km រៀងរាល់ថ្ងៃ ។ មុននោះលោកបានប្រឹងប្រែងដេក ប្រើឱសថច្រើនប្រភេទ ឬផឹកស្រាស្រវឹង តែនៅពុំអាច…ធ្មេចភ្នែកបានដដែល ។ អ្នកវិទ្យាសាស្ត្របានពិនិត្យឃើញសុខភាពរបស់លោកធម្មតា គ្រាន់តែថ្លើមខ្សោយបន្តិចប៉ុណ្ណោះ ។
៦. Zhang Guan
គាត់រស់នៅទីក្រុងចុងគីញប្រទេសចិន ។ សមត្ថភាពចម្លែកខុសគេរបស់គាត់ គឺអាចបញ្ចេញស្នូទះដៃជិតប្រហែលស្នូរឧទ្ធម្ភាចក្រ (ស្នូរទះដៃស្មើ ១០៧ decibels ខណៈស្នូរឧទ្ធម្ភាចក្រគឺ ១១០) ។
គាត់ថាខ្លួនពុំហ៊ានទះដៃទេព្រោះសូម្បីតែ “ត្រចៀកខ្ញុំក៏ទទួលអារម្មណ៍ចុកឈឺដែរ កុំថាឡើយអ្នកផ្សេងនោះ” ។
៧. Wei Ming Tang
គាត់អាចប្រើខ្យល់ឲ្យចេញតាមត្រចៀក ដើម្បីពន្លត់ទៀន ឬក៏ផ្ទុះប៉េងប៉ោងបាន ។
៨. Chaudio Pinto
សញ្ជាតិប្រេស៊ី គាត់អាចបញ្ជាគ្រាប់ភ្នែកចេញក្រៅ ៩៥% បាន ។
ចន្ទ្រា