Tuesday, February 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​ពិត​នៃ​រូបថត “​ថ្លាន់​ជាមួយ​កូនប្រុស​” ខ្លួន​របស់​ឪពុក​ម្នាក់ តើ​ជា​អ្វី​ទៅ​?

រូបភាព​មួយ​ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​ទី ២៧ មករា ២០១៩ ហើយ​កំពុង​ត្រូវបាន​គេ​ចែករំលែក​យ៉ាង​ខ្លាំងក្លា ។ អ្នកទស្សនា​ទាំងឡាយ​គិត​ថា​នេះ​ជា​រូបភាព​ក្មេងប្រុស​ម្នាក់ និង​ពស់ថ្លាន់​វែង​អន្លាយ​ប្រវែង ៨​ម៉ែត្រ ដែល​បុរស​អ្នក​ថត​ជា​ឪពុក​ក្មេង​បាន​…”​ពណ៌នា​”! ។​

​ប៉ុន្តែ​តាម Daily Mail ការពិត​ទៅ​វា​ជា​ពស់ថ្លាន់​៣​ក្បាល តម្រៀប​គ្នា​បន្តកន្ទុយ​គ្នា រួម​មាន​ថ្លាន់​ប្រវែង ៣,១​ម៉ែត្រ ពីរ​ក្បាល និង​១​ក្បាល​ទៀត​ប្រវែង ៣,៦​ម៉ែត្រ ។​

​យ៉ាងនេះ​ក្តី​ប្រិយមិត្ត​ខ្លះ​ពុំ​ឯកភាព​នឹង Daily Mail ទេ ។ ព្រោះថា វា​មាន​កន្ទុយ​តែ​២ ហេតុនេះ​ថ្លាន់​ខាងលើ​មាន​២​ក្បាល​ប៉ុណ្ណោះ ។​

​គេ​ថា​ពស់ថ្លាន់​នេះ​២​ក្បាល​ក៏​បាន​ដែរ ព្រោះ​នៅ​អូស្ត្រាលី​មាន​ប្រភេទ​ថ្លាន់ Olive ដែល​ប្រវែង​មធ្យម​តាម​ទំហំ​ដងខ្លួន​នេះ​គឺ ៤​ម៉ែត្រ ។​

​ចុះ​ប្រិយមិត្ត​វិញ​យល់ថា Daily Mail លើកឡើង​ត្រឹមត្រូវ​ដែរឬទេ ។ ព្រោះ​មកទល់ពេលនេះ ម្ចាស់​រូបភាព​នៅ​ពុំទាន់​មាន​មតិ​អ្វី​ទេ​! ៕ ចន្ទ្រា​