សាធារណរដ្ឋហ្វីលីពីន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត ជាមួយ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន នៅវិមានប្រធានាធិបតី ។
រសៀលថ្ងៃអង្គារ ទី១១ កុម្ភៈ ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចូលរួមធ្វើសេចក្តីថ្លែងការណ៍ ជាមួយ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន ក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកាទូតឱ្យកាន់តែរឹងមាំ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមផងដែរ ដេីម្បីបម្រេីផលប្រយោជន៍ជូនជាតិ និងប្រជាជនប្រទេសទាំងពីរ។ រក្សាសិទ្ធដោយ៖សុទ្ធលី












