តាមរបាយការណ៍មន្ទីរកសិកម្មខេត្តហាយយឿង ប្រទេសវៀតណាម រដូវកាល ២០១៨-២០១៩ កន្លងមក ខេត្តនេះដាំបានការ៉ុតប្រមាណ ១២០០ហិកតា មានទិន្នផលមធ្យមប្រមាណពី ៤០តោន ទៅ ៤៥តោន/ហិកតា ។ ជារួមប្រមូលផលបានប្រមាណប្រាំសែនតោន ។ ជាមួយថ្លៃលក់ដើមរដូវពី ៥.០០០ដុង-៨.០០០ដុង របស់នឹងក្នុងរដូវតម្លៃពី ៣.០០០ដុង-៣.៥០០ដុង ដំណាំការ៉ុតរបស់កសិករខេត្តនេះ រកចំណូលបានប្រមាណជាង ២.០០០ប៊ីលានដុង ក្នុង១រដូវ (ប្រមាណ ៥០លានដុល្លារ) ។
កត្តាដែលគេធ្វើបានរួមមាន ៖
-ខេត្តបង្កើតជាតំបន់ដាំដុះផលិតផលតែមួយ ដោយបង្កលក្ខណៈកម្ចីទុន បច្ចេកទេស…។ល។ រូបភាពធ្វើគឺសហករណ៍ដាំការ៉ុត ។
-ផ្ទៃដីធំហេតុនេះ លើកលែងតែការប្រមូលផល គឺប្រើដៃ ក្រៅពីនោះគឺប្រើគ្រឿងចក្រ បានយ៉ាងងាយស្រួល ។
-ដាំដុះតាមបទដានបច្ចេកទេសត្រឹមត្រូវ ដើម្បីនាំចេញទៅជប៉ុន ថៃ ចិន ។ (ពាក់កណ្តាលផលិតផលសម្រាប់នាំចេញ) ។
ក្រុមហ៊ុនប្រមូលទិញ ត្រូវចុះកិច្ចសន្យាជាមួយសហករណ៍ (មានការទំនុកបំរុងពីរដ្ឋអំណាច និងការពារលើផ្លូវច្បាប់) ។
នេះជារឿងដែលគេធ្វើហើយធ្វើបានចុះកម្ពុជាយើងវិញ? ចន្ទ្រា