សាកល្បងអានហើយឆ្លើយសំណួរខាងក្រោមនេះ ៖
១.អ្វីដែលជារបស់អ្នក ប៉ុន្តែអ្នកដទៃបែរជាប្រើវាច្រើនជាងអ្នកទៅទៀត?
២.អ្នកមិនអាចចាប់យកវាបាន ទោះបីវានៅពីមុខអ្នកក្តី?
៣.អ្នកកំពុងបើកឡាន តើកង់១ណានឹងមិនវិលពេលអ្នកបត់ស្តាំ?
៤.អ្វីទៅដែលមានតែកើន ហើយមិនដែលថយចុះ?
៥.ត្រូវធ្វើបែបណា ដើម្បីបង្កើនលេខ ៦៦ឡើងដល់ ១៥០% ហើយពុំចាំបាច់ប្រើប្រាស់វិធីគណនាណាៗទាំងអស់?
៦.របស់អ្វីដែលពេលប្រើគ្រវែងវាទៅ ហើយរើសយកមកវិញពេលលែងប្រើ?
៧.មានរូបចតុកោណមួយ ។ ផ្នែកអ្វីរបស់រូបនឹងពុំត្រូវបានពង្រីកធំនៅពេលប្រើកែវពង្រីក?
៨.រូបខាងក្រោមមានអ្វី…មិនត្រឹមត្រូវ?
ចម្លើយនៃសំណួរខាងលើ ៖
១. នោះគឺឈ្មោះរបស់អ្នក ។
២. វាជាស្រមោលរបស់អ្នក ។
៣. កង់មិនវិលគឺកង់បម្រុង (កង់សាគួរ) ។
៤. វ័យ ។
៥. លើកវាបញ្ច្រាស់ ព្រោះ ១៥០% របស់ ៦៦ គឺ ៩៩ ។
៦.យុថ្កា ។
៧. មុំ ។
៨. ខុសត្រង់នាឡិកា! ទោះបីព្រឹកព្រលឹម ឬថ្ងៃរៀបលិចក៏ពេលវេលានៃខណៈពេលទាំង២ពុំទាក់ទងនឹងលេខ ២ ដែរ ៕ ចន្ទ្រា