នេះជាខណៈពេលដ៏ស្លុតរន្ធត់មួយ ដែលផ្ទះមួយនៅក្នុង Puchong ប្រទេសម៉ាឡេស៊ី បានក្លាយជាគោលដៅរបស់ក្រុមចោរប្រដាប់ដោយកាំបិតចំនួន ៧ នាក់ ខណៈម្ចាស់ផ្ទះកំពុងថតរថយន្ត ។ ករណីប៉ុនប៉ងប្លន់នេះ បានកើតឡើងនៅ Bandar Kinrara, Bukit Kuchai វេលាម៉ោង ៤ និង ២៨ នាទី ល្ងាច ។
យោងតាម Oriental Daily កាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញ ម្ចាស់ផ្ទះកំពុងបើកទ្វារមុខ ដើម្បីប្តូរទីតាំងរថយន្ត ទៅកាន់កន្លែងផ្សេង នៅមុខផ្ទះរបស់គាត់ ។ ចៃដន្យ ស្រាប់តែមានម៉ូតូជាច្រើនគ្រឿង បានបើកឆ្លងកាត់ ហើយបានឃើញឱកាសដ៏ល្អនេះ ។
ខណៈម្ចាស់ផ្ទះចុះចេញពីរថយន្ត ស្រាប់តែម៉ូតូបើកឆ្លងកាត់ទាំងនោះ បកត្រឡប់មកវិញ បើកចូលផ្ទះគាត់ភ្លាមៗតែម្តង ហើយឃើញបែបនេះ គាត់បានប្រញាប់ប្រញាល់រត់ចូលក្នុងផ្ទះយ៉ាងលឿន ។ សំណាងណាស់ ដែលគាត់អាចគ្រប់គ្រងបើក និងចាក់គន្លឹះទ្វារទាន់ពេលវេលា ដែលប៉ុន្មានវិនាទីប៉ុណ្ណោះ ពីការដេញតាមរបស់ពួកវា ។
ចោរម្នាក់ក្នុងចំណោមនោះ បានលោតធាក់ទ្វារយ៉ាងខ្លាំង ដើម្បីបំបែកចូល ប៉ុន្តែ ពុំអាចទៅរួច ។ ដោយខឹងខ្លាំងពេក គ្នាវាម្នាក់ទៀត មុនពេលឡើងម៉ូតូចាកចេញ នៅបានយកកាំបិទចាក់កង់ឡានទៀត ។
នេះជាមេរៀនមួយ សម្រាប់ផ្ទះទាំងឡាយ ជាពិសេសរស់នៅដាច់ស្រយាលពីគេ គួរប្រុងប្រយ័ត្នទ្វារផ្ទះ ៕ រក្សា