វិស័យឧស្សាហកម្ម Livestream នៅចិនកំពុងជាផ្លូវកាត់នាំមនុស្សឈានដល់ភាពល្បីល្បាញ ។ ដោយហេតុនេះឯងយុវជនចិន មិនតិចនាក់ទេ ដែលប្រថុយប្តូរអ្វីៗទាំងអស់ រួមទាំងជីវិតបំណងប្តូរយកភាពល្បីល្បាញ ។
ថ្មីៗនេះយុវជនម្នាក់ត្រកូលជូ អាយុ ២៩ឆ្នាំ រស់នៅទីក្រុង Dalian ខេត្ត Liaoning បានក្ស័យជីវ៉ា ក្រោយធ្វើការងារនេះតាមរយៈបណ្តាញសង្គម ។
តាមនោះរៀងរាល់យប់ ជូ បានចូលបណ្តាញសង្គម Liao Liao ដើម្បី Livestream ថតទិដ្ឋភាពផឹកស្រាប៊ីយែរយ៉ាង “ឆ្ងាញ់ពិសារ” ។ ក្នុងពេល Livestream ម្តងៗ ជូ តែងផឹកស្រាច្រើនម៉ាក ហើយមានម្តងនោះ ជូ ប្រថុយផឹកប្រេងឆាអស់មួយដបធំ សំដៅបង្កការទាក់ទាញអ្នកទស្សនា ហើយតាមរយៈនោះនឹងទទួលបានលុយច្រើន…។
មិត្តភក្តិម្នាក់របស់ជូ ប្រាប់ថា ៖ “មាន Livestream ម្តងនោះ ជូ ប្រាប់អ្នកទស្សនាថា ផឹកលែងរួចហើយ តែគេនៅបន្តទាមទារឲ្យផឹក…ទឹក” ។ សូម្បីតែ ជូ មានអាការៈប្រកាច់ហើយក្តី ។
ធ្វើបែបនេះ ជូ អាចរកបាន១ថ្ងៃៗ ប្រមាណ ៥០០យាន់ (ប្រមាណ ៨០ដុល្លារ) ។ ការយករូបភាពទៅប្តូរយកលុយរបស់ជូ ប្រព្រឹត្តទៅបានប្រមាណ ៣ខែ ។ Livestream ចុងក្រោយរបស់ជូ គឺនៅថ្ងៃទី ៣១ ធ្នូ ២០១៨ ដែលតាំងពីនោះមកគេលែងជួបជូទៀតហើយ ។
ដំបូងគេស្មានថាជូឈប់ Livestream ទៀត ដោយពុំដឹងថា ជូ បានលាចាកពិភពលោក ក្រោយកសុខភាពប្តូនឹងលុយអស់កាល ៣ខែ។
កុំតែអាង ចេះតែហ៊ានណា ប្អូនៗយុវជន!
ចន្ទ្រា