ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុនបានឯកភាពផ្ដល់ថវិកាសរុបចំនួន 92 5630 ដុល្លារអាមេរិក ដល់អង្គការចំនួនពីរក្រោមគ្រោងការជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។
កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី 25 ខែកុម្ភៈឆ្នាំ 2019 នៅស្ថានទូតជប៉ុន ដោយលោកហូរីណូអ៊ូជិហ៊ីដេហ៊ីសាឯកអគ្គរាជទូតវិសាមញ្ញា និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយចំនួន 2 សម្រាប់គម្រោងដូចតទៅ ៖ 1 គម្រោងសសល្យសាស្ត្រ កុមារប្រចាំខេត្តក្រចេះ ឆ្នាំទី 1 ថវិកាចំនួន 237 6666 ដុល្លារអាមេរិក អង្គភាពទទួលជំនួយអង្គការមូលនិធិសំរាប់ការអភិវឌ្ឍន៏និងជំនួយសង្គ្រោះអន្តរជាតិប្រចាំប្រទេសកម្ពុជា FIDR គម្រោងនេះអង្គការស៊ីនិងលើកកម្ពស់ទៅលើប្រពន្ធសង្សារកុមារនៅក្នុងខេត្តក្រចេះតាមរយៈការបណ្ដុះបណ្ដាលបុគ្គលិកពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ និងមណ្ឌលសុខភាពក្នុងខេត្តក្នុងគោលបំណងពង្រងសមត្ថភាពបុគ្គលបុគ្គលិកសុខាភិបាលមិនត្រឹមតែក្នុងការគ្រប់គ្រងមន្ទីរពេទ្យនិងប្រព័ន្ធសុខាភិបាលតែប៉ុណ្ណោះទេ ប៉ុន្តែដើម្បីពង្រឹងក្នុងការវិភាគរកឃើញជំងនៅដំណាក់កាលដំបូង និងការព្យាបាលផងដែរ។ អង្គការនេះក៏នឹងធ្វើការទាក់ទងជាមួយសហគមន៍ រួមទងអ្នកជំងឺនឹងគ្រួសាររបស់ពួកគាត់ដើម្បីផ្ដល់ការអប់រំផ្នែកសុខភាព ។ 2 គម្រោងផ្ទេរបច្ចេកទេសមេកានិចគ្របជ្រុងជ្រោយ ក្នុងការបោសសម្អាតមីនក្នុងខេត្តកំពង់ធំឆ្នាំទី 2 ថវិកាចំនួន 687 965 ដុល្លារអាមេរិកអង្គភាពទទួលជំនួយអង្គការសង្គសកម្មភាពកំចាត់មីនជប៉ុន jmas ក្នុងគម្រោងនេះអង្គការ jmas និងធ្វើការអភិវឌ្ឍន៍លើបច្ចេកទេសមេកានិច ក្នុងការបោសសម្អាតមីនដោយប្រើម៉ាស៊ីនដោះមីនម៉ាស៊ីនដោះគ្រាប់បែកចង្កោម និងប្រូននៅក្នុងតំបន់ដែលសំបូរទៅដោយគ្រាប់មននិងគ្រាប់បែកចង្កោម នៅលាយបញ្ចូលគ្នា។អង្គការ jmas និងផ្ទេ វិធីសាស្ត្របោសសម្អាតតែមានប្រសិទ្ធភាពនិងមនសុវត្ថិភាព ទៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា cmac ក្នុងគោលបំណងពង្រឹងសមត្ថភាពនិងពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ស៊ីម៉ាក់គ្រាន់តែធ្វើឱ្យប្រទេសជាតិមានសុវត្ថិភាព។
លោកឯកអគ្គរដ្ឋទូតជប៉ុនបានថ្លែងថា គម្រោងទី 1 ដែលរាជរដ្ឋាភិបាលជប៉ុនផ្តល់ថវិកាប្រមាណ 238.900 ដល់អង្គការFIDR នៅក្នុងខេត្តក្រចេះអង្គការនេះនឹងផ្ដល់ការបណ្ដុះបណ្ដាលដល់បុគ្គលិកពេទ្យ ដើម្បីពង្រឹងប្រព័ន្ធសល្យសាស្ត្រ កុមារហើយផ្ដល់ករអប់រំអំពីសុខភាព ដល់ប្រជាពលរដ្ឋជនដែលរស់នៅក្នុងតំបន់ រួមទាំងអ្នកជំងឺនិងក្រុមគ្រួសាររបស់គាត់ផងដែរ។ តាមរយៈគម្រោងនេះខ្ញុំសង្ឃឹមថា អ្នកជំងឺកុមារដែលទទួលបានការវះកាត់ និងត្រូវបានរកឃើញនិងព្យាបាលនៅដំណាក់កាលដំបូងហើយសុខភាពកុមារ នៅតំបន់នឹងបានល្អប្រសើរ។ លោកឯកអគ្គរាជទូតបានបន្តថា តាមរយៈគម្រោងទី 2 សម្រាប់អង្គការ jmas រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកា 238000 ដុល្លា។ អង្គការនេះនិងផ្ទេរបច្ចេកទេសក្នុងការប្រើម៉ាស៊ីនដោះគ្រាប់បែកចង្កោម និងដ្រូន នៅក្នុងតំបន់សម្បូរគ្រាប់បែកគ្រាប់មីននិងគប់បែកចង្កោម នៅលាយឡំបញ្ចូល គ្នានៅទៅអោយcmac។ តាមរយៈគម្រោងនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាប្រជាជនដែលរស់នៅក្នុងតំបន់បានរួចផុតពីការភ័យខ្លាចនៃគ្រាប់មីននិងកាកសំណល់ជាផ្ទុះហើយនិងរួមចំណែកក្នុងការអភិវឌ្ឍន៍តំបន់បន្ថែមទៀត។
លោកស្រី yumiko minani នាយិការបស់អង្គការមូលនិធិសំរាប់ការអភិវឌ្ឍន៏និងជំនួយសង្គ្រោះអន្តរជាតិប្រចាំកម្ពុជាស្តីពីជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន បានថ្លែងថា ចាប់តាំងពីឆ្នាំ 1996 មកមូលនិធិ FIDR បានសហការជាមួយមន្ទីរពេទ្យកុមារជាតិ នៅក្នុងរាជធានីភ្នំពេញដែលជាដៃគូសំខាន់របស់ពួកយើង អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ក្នុងគោលបំណងដើម្បីបង្កើនប្រព័ន្ធព្យាបាលកុមារថ្នាក់ជាតិ និងសម្រេចបានជោគជ័យ ជាច្រើនក្នុងការអភិវឌ្ឍនៅក្នុងមន្ទីរពេទ្យកុមារជាតិ ដូចជាការសាងសង់អាគារវះកាត់អគារសល្យគារ ការបំពាក់សម្ភារៈវះកាត់ និងការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់ការវះកាត់កុមារ។ មកដល់សព្វថ្ងៃនេះជាង 20 ឆ្នាំហើយដែលមូលនិធិនេះ បានសហការជាមួយមន្ទីរពេទ្យកុមារជាតិ ហើយមន្ទីរពេទ្យកុមារជាតិ បានក្លាយជាមន្ទីរពេទ្យថ្នាក់ជាតិឈានមុខគេ ទាក់ទងទៅនឹងការទទួលខុសត្រូវក្នុងការវះកាត់ព្យាបាល និងការអប់រំ។ ដូច្នេះបានសម្រេចចិត្តឈានទៅជំហានបន្ទាប់ទៀត។ ចាប់ពីឆ្នាំ 2017 យើងបានចាប់ផ្ដើមដំណាក់កាលថ្មីរបស់យើង នៅក្នុងខេត្តក្រចេះដែលជាទីតាំងភូមិសាស្ត្រសំខាន់នៅក្នុងភូមិភាគឥសាននៃប្រទេសកម្ពុជា។ រយ:ពេលពីរឆ្នាំមកហើយដែលយើងចាប់ផ្ដើមសកម្មភា នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ គ្រូ ពេទ្យវះកាត់និងគិលានុបដ្ឋាកផ្នែកវះកាត់ នៅកងមន្ទីរពេទ្យបង្អែកក្រចេះកំពុងតែសិក្សាបន្ថែមទៀត ដើម្បីបង្កើនចំណេះដឹងនិងជំនាញតាមរយៈការបណ្តុះបណ្តាល នៅមន្ទីរពេទ្យកុមារជាតិ ហើយក៏ដូចជាពិភាក្សាគ្នាជាមួយមូលនិធិ ដើមកែលម្អសេវាមន្ទីរពេទ្យផងដែរ ហើយបន្ទាប់មកក្នុងគោលបំណង ដើម្បីឲ្យមន្ទីរពទ្យផ្ដល់នូវសេវាកាន់តែល្អប្រសើរ ដោយប្រើប្រាស់ចំណេះដឹង និងជំនាញរបស់ពួកគេយើងត្រូវស្វែងរកមូលនិធិបន្ថែមទៀត ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលជប៉ុន។ គ្រូបង្វឹកសំខាន់សំខាន់ដែលជាអ្នកបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងខេត្តក្រចេះ គឺជាសាស្ត្រាចារ្យវេជ្ជបណ្ឌិតមកពី មន្ទីរពេទ្យកុមារជាតិ ដែលធ្លាប់ជាដៃគូរបស់ពកយើងខាងនេះ គឺជាវិធីសាស្ត្រមូលដ្ឋានរបស់យើងដែលបទពិសោធន៍ទាំងនេះ ត្រូវបានផ្ទេរបន្តពីវេជ្ជបណ្ឌិតឯកទេសផ្នែកវះកាត់ថ្នាក់ជាតិ ដល់វេជ្ជបណ្ឌិតផ្នែកវះកាត់ថ្នាក់ក្រោមជាតិយើងជឿជាក់ថា វិធីសាស្ត្រនេះ អាចនាំយើងបង្កើននូវគំរូដ៏ល្អមួយដែលអាចអនុវត្ត បានសម្រាប់ខេត្តចំនួនពីរផ្សេងទៀតរហូតមកដល់ពេលនេះ អ្នកជំងឺកុមារត្រូវការវះកាត់នៅភូមិភាគឥសាននៃប្រទេសកម្ពុជា ពុំមានជម្រើសអ្វីផ្សេងក្រៅពីបញ្ជូនបន្តទៅព្យា បាលនៅរាជធានីភ្នំពេញ ឬខេត្តសៀមរាប ដើម្បីទទួលបានសេវាព្យាបាលល្អប្រ សើរជាងនេះ។ នៅពេលអនាគតយើងសង្ឃឹមថា កុមារនោះអាចទទួលបានសវាវះកាត់សមស្របប្រកបដោយការពេញចិត្ត ជាមួយនឹងសេវាព្យាបាលនៅក្នុងខេត្តរបស់ពួកគេ។ ទាំងអស់នេះគឺជាគោលបំណងរបស់យើងជាចុងក្រោយនេះ ខ្ញុំសូមសំដែងការអរគុណដែលគេត្រូវចំពោះលោកឯកអគ្គរាជទូតជប៉ុន ព្រមទាំងមន្ត្រីស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងបុគ្គលិកផ្នែកប្រតិបត្តិការអង្គការប្រឆងបើកក្រសួងការបរទេសជប៉ុន៊ី សម្រាប់តែប្រព័ន្ធគ្រប់គ្រងនិងការផ្ដល់អាសសេរីយប់យល់របស់លោកអ្នក។
លោក suenaga noriyoshi ប្រធានតំណាងអង្គការជេម៉ាសសម្រាប់ ពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដើម្បីផ្តល់ឱ្យគម្រោងបោសសម្អាតមីននិងកាកសំណល់ជាតិផ្ទុះ ពីសង្គ្រាមដោយគ្រឿងចក្រនៅខេត្តកំពង់ធំ សម្រប់ឆ្នាំ 2019។ កិច្ចសន្យាផ្តល់ជំនួយសំរាប់អង្គការក្រៅរដ្ឋាភិបាលជប៉ុន នៃគម្រោង cmd របស់អង្គការ jmas គម្រោងបោសសម្អាតមីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយគ្រឿងចកនៅខេត្តកំពង់ធំ។ អង្គការjmas ត្រូវបានបង្កើតឡើងនៅប្រទេសកម្ពុជា ហើយបានកំពុងធ្វើការសហការយ៉ាងស្អិតល្មួត ជាមួយមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាស៊ីម៉ាក់។ រហូតមកដល់ពេលនេះ ជេម៉ាស់បាននិងកំពុងធ្វើសកម្មភាពបោសសំអាតមីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់ខ្លួនអស់រយៈពេល 17 ឆ្នាំមកហើយនៅប្រទេសកម្ពុជា។ ដូច្នេះហើយខ្ញុំសូមសំដែងនូវការដឹងគុណយ៉ាងជលជ្រៅចំពោះឯកឧត្តមហូរីណូអ៊ុជិហ៊ីដេហ៊ីសាឯកអគ្គរាជទូត នឹងតន្ត្រីដែលកំពុងបម្រើការនៅក្នុងស្ថានទូតទាំងអស់ ចំពោះសន្តានចិត្តដ៏ល្អក្នុងការផ្តល់ការគាំទ្រចំពោះគម្រោងថ្មីរបស់ jmas គម្រោង c md គឺជាគម្រោងដែលធ្វើការផ្ទេរបច្ចេកទេសបោសសម្អាតមីនកម្រិតខ្ពស់ ដែលជួយពន្លឿនដល់ការបោសសម្អាត គ្រាប់មីននិងគ្រាប់បែកចង្កោមប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ដោយប្រតិបត្តិការរួមគ្នា ជាមួយ ក្រុមអ្នកបច្ចេកទេសកំចាត់មីន ក្រុមគ្រឿងចក្របោះសំអាតមីនប្រឆាំងមនុស្ស និងក្រុមគ្រឿងចក្របោសសំអាតគ្រាប់បែកចង្កោម ក្នុងតំបន់ដែលមានគ្រាប់មីនប្រឆាំងមនុស្ស និងគ្រាប់បែកចង្កោមនូវលាយឡំគ្នាក្នុងខេត្តកំពង់ធំ។ តាមប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា នាខែឧសភាឆ្នាំ 2018 ស្តីអំពីផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនរហូតដល់ឆ្នាំ 2025 បានចែងថា កម្ពុជានឹងធ្វើការបោសសម្អាតមីនដែលបានស្គាល់ភូមិសាស្ត្រជាក់លាក់អោយអស់ត្រឹមឆ្នាំ 2025 ទន្ទឹមនឹងនោះដែរ តំបន់ដែលមានការគំរាមកំហែងធ្ងន់ធ្ងរដោយសារគប់បែកចង្កោម បាននិងកំពុងត្រូវធ្វើការបោសសម្អាតជាបន្តចាប់តាំងពីឆ្នាំ 2025 តទៅផងដែរ។ ហើយបើទោះបីជាអត្រាគ្រោះថ្នាក់ ដោយគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះមានការថយចុះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏ដោយក៏ភាពជូរចត់របស់ជនរងគ្រោះ នៅមិនអាចកាត់ថ្លៃបាត់ឡើយ។ jmas យើងខ្ញុំមានបំណង នឹងបាននិងកំពុងតែចូលរួមក្នុងការអភិវឌ្ឍនិងការរីកចម្រើននាថ្ងៃអនាគត ដោយធ្វើការកាត់បន្ថយតំបន់ដែលមានការគំរាមកំហែង ដោយសារគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះពីប្រទេសកម្ពុជា នឹងសហការយ៉ាងពេញទំហឹងជាមួយរាជរដ្ឋាភបាលកម្ពុជា លើវិស័យនេះ ហើយយើងក៏មានបំណងចង់ឲ្យគម្រោងនេះ អនុវត្តឲ្យមានស្ថិរភាពសុវត្ថិភាពជាអតិប្បរមាដោយមានកិច្ចសហប្រតិបត្តិការរួមគ្នា ជាធ្លុងមួយជាមួយបុគ្គលិកជនជាតិកម្ពុជា មានដូចជាអ្នកបច្ចេកទេសកំចាត់មីន អ្នកបញ្ជាគ្រឿងចក្រ និងទីប្រឹក្សាជប៉ុន ដែលពោរពេញដោយបទពិសោធន៍ ឲ្យបានស្អិតល្មួត ជាមួយគ្នា ៕ ដោយ ៖ កូឡាប