ភ្នំពេញ៖ អាជ្ញាធរមីន បើកកិច្ចប្រជុំជ្រើសរើសភូមិ ឃុំ អាទិភាពសម្រាប់រៀបចំផែនការ បោសសម្អាតចម្ការមីន និងចម្ការគ្រាប់បែកចង្កោម បីឆ្នាំរំកិល ២០២០-២០២២ ដោយមានការចូលរួម ពីតំណាងកងយោធពលខេមរភូមិន្ទ ប្រតិបត្តិករបោសសម្អាតមីនជាតិ និងអន្តរជាតិ និងអង្គភាពផែនការសកម្មភាពមីន ២៥ រាជធានី-ខេត្ត កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ។
លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ ពិតជាមានសារសំខាន់ណាស់ ក្នុងការពិភាក្សា លើការកំណត់លក្ខណៈវិនិច្ឆ័យ ដើម្បីជ្រើសរើសភូមិ ឃុំ អាទិភាពសម្រាប់ធ្វើការជ្រើសរើសចម្ការមីន និងចម្ការគ្រាប់បែកចង្កោម ដើម្បីធានាធនធាន ការបោសសម្អាតប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ឈានទៅសម្រេចបាននូវផែនការយុទ្ធសាស្ត្រជាតិ សកម្មភាពមីន២០១៨-២០២៥។
ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន បានមានប្រសាសន៍ ថ្លែងនូវអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ និងអន្តរជាតិ និងអាជ្ញាធរដែនដី ដែលបានចូលរួមទិវាជាតិយល់ដឹងពីមីន នៅស្រុកកំរៀង ខេត្តបាត់ដំបង៕ ដោយ៖កូឡាប